បរទេស៖ វាគឺជាហេតុការណ៏ ដ៏គួរឲ្យព្រឺក្បាលមួយ ដោយបុរសម្នាក់ បានថតសកម្មភាពខ្លួនឯង ខណៈពេលដែលគាត់ កំពុងប្រើប្រាស់ កន្ត្រៃដែកតូចមួយ យកមកចាក់ បំបែកបូស ដ៏ធំមួយ នៅលើផ្ទៃមុខ របស់គាត់។

បុរសចិត្តសឿង ដែលប្រើប្រាស់កន្ត្រៃ ដើម្បីចាក់បំបែកបូស នៅលើផ្ទៃមុខខ្លួនឯងនេះ មានឈ្មោះថា Jeremie Ramey បានកើតបូស ដ៏ធំមួយ នៅលើផ្ទៃមុខ អស់រយៈពេល ២សប្តាហ៍ទៅហើយ មុននឹងសម្រេចចិត្ត កំចាត់ឲ្យចោល ដោយខ្លួនឯង។

បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញ ពីសកម្មភាព ដ៏គួរឲ្យព្រឺក្បាល ដោយលោក Jeremie បានយកកន្ត្រៃ ទៅចាក់ចំ ដុំបូសដ៏ធំ នៅលើផ្ទៃមុខគាត់ បន្ទាប់មក គាត់បានប្រើដៃ ច្របាច់ដុំបូសនោះ ឲ្យសារធាតុរាវ ចេញមក ដែលមើលទៅ ពិតជាញញើត មែនទែន។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការបម្រើសេវាកម្មសុខភាពជាតិ ដែលហៅកាត់ថា NHS មិនផ្តល់អនុសាសន៏ ឲ្យយើងធ្វើបែបនេះ ដោយខ្លួនឯងឡើយ គួរតែទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និងព្យាបាល ទើបជាការប្រសើរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]