រាជធានីភ្នំពេញ ៖ ​ស្នូរ​ផ្ទុះ​អាវុធ​មួយ​ប្រាវ​បាន​បន្លឺ​ឡើង​នៅ​មុខ​ក្លឹប​​រាំឌី​ស្កូ​យីហោ ​យ៉ាំង​ហ្គើល​​ដែល​មាន​ទីតាំង​​នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​១៩៩ ស្ថិត​ក្នុង​​សង្កាត់​ទួល​ស្វាយ​​ព្រៃទី​មួយ​​ ខណ្ឌ​ចំការ​មន កាល​ពីវេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣០ កក្កដា ២០១២ ​​បង្ក​​ឱ្យ​មាន​ការ​ភ័យ​​ខ្លាច​យ៉ាង​ខ្លាំង​ដល់​អ្នក​ជិត​ខាង និង​បណ្តាល​ឱ្យ​យុវ​ជន​ម្នាក់​រង​របួស។

​តាម​ប្រភពព័ត៌​មាន​​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង ​ថា មុន​ពេល​​​ស្នូរ​ផ្ទុះ​អាវុធ​​កើត​ឡើង​​​ គឺ​មាន​ក្រុម​យុវជន​ដែល​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​ក្លឹប​យ៉ាំង​ហ្គើល​ហើយ​​បង្ក​ ជម្លោះ​​ទាស់​ទែង​​គ្នា​រហូត​ឈាន​ដល់​ប្រើ​​ហិង្សា​ បណ្តាល​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្នុង​ក្លឹប​ រហូត​​​ហៅ​មក​ខាង​​ក្រៅ​ក្លឹប ។ ​ផ្តើម​ចេញ​ពី​បញ្ហា​នេះ​​ក្រុម​សន្តិ​សុខ​ដែល​ឈរ​ជើង​យាម​ការពារ​នៅ​ទី​នោះ ​បាន​បាញ់​រះ​ឡើង​លើ​ចំនួន​៣​គ្រាប់​ដើម្បី​បំបែក​ហ្វូង​ក្រុម​យុវជន​​ដែល​ កំពុង​ទាស់​ទែង​គ្នានេះ ។ ​បន្ទាប់​ពី​​មាន​ស្នូរ​​ផ្ទុះ​កើត​ឡើង​ក្រុម​យុវជន​នាំ​គ្នា​រត​់​ ប្រសាចចែក​ផ្លូវ​គ្នា​បាត់​អស់​មួយ​រំពេច ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​មាន​យុវជន​ម្នាក់​រង​របួស​ជើង​រត់​​យួរ​ជើង​ដល់​ ផ្លូវម៉ៅ​សេទុង​ក៏​ហៅ​រថយន្ត​តាក់​ស៊ី​ទៅ​រក​កន្លែង​ព្យា​បាល​​របួស ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]