ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​កាម​រី​ បុក​បាក់ជើង​ម្ខាង​របួសធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ ហើយ​លើកដៃ​ស្វា​គម​ន៍ មិត្តភក្ដិធ្វើ​ឱ្យ​រេ​ចង្កូត​ ចូល​ទៅ​កណ្ដាល​ថ្នល់ ស្រប​ពេលដែល​​រថយន្ត​ កំពុង​បើក​មក​ពីមុខ​ ក៏​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១ និង៥០នាទី​​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨​ សីហា នៅ​លើ​កំណាត់​ផ្លូវ​មួយ​កន្លែង ត្រង់​ចំណុច​ភូមិ​អូរ​ប្រយុទ្ធ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក​។

មន្ត្រី​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ​សឿ​ន សីហា ភេទប្រុស ​អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ជិះ​ម៉ូតូ​ម៉ាក​ស្មា​ស់ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​បាត់ដំបង​1A-6426 រីឯ​រថយន្ត​ម៉ាក​កាម​រី​ ព​ណ៌​ស្លែ​ស៊េរី​ឆ្នាំ​៩៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-5435 បើកបរ​ដោយ​បុរស​ម្នាក់​ ឈ្មោះ​ឯម សឿ​ត អាយុ​២៧​ឆ្នាំ នៅ​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។

មន្ត្រី​ដដែល​បញ្ជាក់​ថា ភាគី​ទាំង​២​បាន​ធ្វើ​ដំណើរ ​បញ្ច្រាសទិស​គ្នា​ ពី​កើត​ទៅ​លិច ហើយ​ពេល​ដល់​ចំណុច ​ខាងលើ​ភាគី​ម៉ូតូ​បាន​លើកដៃ ស្វា​គម​ន៍​មិត្តភក្ដិ​របស់​ខ្លួន ជា​ហេតុ​ធ្វើ​ឲ្យ​ជ្រុល​ចង្កូត ​ទៅ​ខាងឆ្វេង​ដៃក៏​ត្រូវ​រថយន្ត​ មក​ពីមុខ​បុក​តែ​ម្ដង​។

សាក្សី​នៅ​កន្លែង ​កើតហេតុ​បាន​និយាយ​ដែរ​ថា ចំណុច​គ្រោះថ្នាក់​ជា​កន្លែង​ផ្លូវ​កោង​។  ពេល​ជិះ​ដល់​ចំណុច​ផ្លូវ​កោង​បែប​នេះ គេ​ឃើញ​ជន​រង​គ្រោះ​ បាន​លើកដៃ​ជា​សញ្ញា ដើម្បី​ស្វា​គម​ន៏​មិត្តភក្ដិ​ ដែល​ជិះ​ច្រាសទិស​គ្នា​។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​នោះ​ស្រាប់តែ​ម៉ូតូ​ ជន​រង​គ្រោះ​ហាក់​បាន​រេ​ចង្កូត ​ជ្រុល​ទៅ​កណ្ដាល​ថ្នល់ ស្រប​ពេល​រថយន្ត​កាម​រី​មួយ​គ្រឿង ​មើ​កមក​ពី​ខាង​មុខ ក្នុង​ល្បឿន​លឿន​គួរសម​ផង​ ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​ម៉ូតូ​ជន​រង​គ្រោះ ​ពេញទំហឹង​បណ្ដាល​ឲ្យ​ របួស​បាក់ជើង​ខាងឆ្វេង ​ធ្ងន់ធ្ងរ​តែ​ម្ដង​៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]