ភ្នំពេញ៖ តារាស៊ិចស៊ី វ៉ាង​ ស្រីណូ បានចែកទាន ជាសម្ភារៈ និងថវិកា ដល់ចាស់ជរា ជាច្រើននាក់ នៅក្នុងខេត្ត កំពង់ឆ្នាំង។

កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុក របស់តារាស្រី សាច់សខ្ចីរូបនេះ បានបង្ហាញរូបថត ជាច្រើនសន្លឹក ដែលរូបនាង និងក្រុមគ្រួសារ បានជូនជា ថវិកា និងសម្ភារៈ មួយចំនួន ដល់លោកយាយចាស់ៗ និងក្មេងតូចៗ យ៉ាងសស្រាក់សស្រាំ។

ក្នុងនោះដែរ នាងក៏បានសរសេរ សារភ្ជាប់ជាមួយរូប ទាំងនោះថា «នេះមិនមែនជាមូនិធិទេ តែជាទឹកចិត្ត របស់នាងខ្ញុំ វ៉ាង ស្រីណូ ព្រមទាំងក្រុមគ្រួសារ បានជួយជា សម្ភារៈ និងថវិកា ជូនដល់បងប្អូន នៅខេត្តកំពង់ឆ្នាំង»។

ចំពោះទឹកចិត្តដ៏ល្អ របស់ កញ្ញា វ៉ាង ស្រីណូនេះ បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរ គ្រប់ៗគ្នា ខណៈនាងតែងតែ ចំណាយពេល ធ្វើបុណ្យដាក់ទាន ដល់ចាស់ជរា និងក្មេងតូចៗ ទោះបីជានាង រវល់នឹងការងារសិល្បៈ ខ្លាំងប៉ុណ្ណាក៏ដោយ៕




កញ្ញា វ៉ាង ស្រីណូ ចែកថវិកា​ និង សម្ភារៈ ដល់ចាស់ជរា និងក្មេងៗ


វ៉ាង ស្រីណូ និងបងប្អូន ធ្វើបុណ្យ ជាមួួយឪពុកម្តាយ

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]