ភ្នំពេញ៖ បេក្ខនារីនៃកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodia Idol ដែលមកពីខេត្តកំពង់ចាម គឺកញ្ញា មុត សាវៃ ធ្លាប់បានធ្វើឲ្យ ប្រិយមិត្តជាច្រើន ចាប់អារម្មណ៍ម្តងរួច ទៅហើយ បន្ទាប់ពីនាង បានបង្ហាញ ពីសមត្ថភាព និងទឹកដមចម្រៀង បូករួមនឹងវោហាស័ព្ទ ចាក់ទឹកមិនលិច របស់ខ្លួន នៅក្នុងវគ្គ Judge Audition កន្លងមក។

ថ្វីបើបេក្ខនារី វ័យ១៩ឆ្នាំ នេះ ត្រូវបានជម្រុះចេញ នៅក្នុងវគ្គ Theater Round កាលពីប៉ុន្មាន សប្តាហ៍មុន ក៏ដោយ តែតាមរយៈ ទឹកដមសំនៀង និងភាពក្លាហាន របស់នាង គឺទទួលបាន ការគាំទ្រ និង ការសរសើរ ជាច្រើនផងដែរ។

ដោយឡែកលើកនេះ នាងក៏បានបញ្ចេញ វីដេអូឃ្លីបថ្មីមួយ ហើយវាក៏មិនខុសពី រាល់ដងដែរ គឺភាពក្លាហាន និងការនិយាយស្តី បែបកំប្លែង នៅតែបញ្ចេញ មកជានិច្ច ដោយក្នុងនោះ នាងក៏បាន បង្ហើរសំនៀងមួយបទខ្លី ដែលទឹកដមសំនៀង របស់នាង នៅតែពិរោះដដែល។

លើសពីនេះទៀត វីដេអូរបស់នាងទ ក៏ទទួលបាន ការចុច Like និង Share យ៉ាងច្រើនផងដែរ៕

តោះចង់ដឹងថា តើវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

វីដេអូពេលដែលបេក្ខនារី មុត សាវៃ ប្រលងក្នុងកម្មវិធី Cambodian Idol វគ្គ Judge Audition៖

ប្រភព៖ ហ្វេសប៊ុក

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]