ចិន៖ ដើម្បីប្រារព្ធពិធីបុណ្យ សែនព្រលឹង ឬខ្មែរយើងហៅថា សែនក្បាលទឹកនោះ គេសង្កេតឃើញថា យ៉ាងហោចណាស់ សត្វទាដែលនៅរស់ ប្រមាណជាង ១សែនក្បាល ត្រូវបានដាក់លក់ ពាសពេញ ផ្លូវ Hangsheng ភាគខាងជើង ​ក្នុងទីក្រុង Liuzhou ខេត្ត ក្វាងស៊ីចុង ប្រទេសចិន នាព្រឹកព្រលឹមស្រាងៗ កាលពីថ្ងៃម្សិលមិញនេះ។


ទិដ្ឋភាពទាំងស្រុង នៃការដាក់លក់សត្វទា នៅលើដងវិថី នៃប្រទេសចិន

យោងទៅតាម គេហទំព័របរទេសមួយ បានឲ្យដឹងថា តាមទំលាប់ប្រជាជន ដែលរស់នៅ ក្នុងខេត្តក្វាងស៊ីចុង ចូលចិត្តបរិភោគសាច់ទា ក្នុងអំឡុងពេល ពិធីបុណ្យនេះណាស់។ ដើម្បីបំពេញនូវ តម្រូវការនេះ មានពាណិជ្ជករ ជាច្រើន បានមកលក់ សត្វទារស់ នៅលើដងវិថីនេះ តាំងពីព្រលឹមស្រាងៗម្ល៉េស។

គួរបញ្ជាក់ផងដែរថា ពិធីសែនក្បាលទឹក ឬពិធីបុណ្យសែនព្រលឹង (Zhongyuanjie) គឺជាពិធីសែន ឲ្យព្រលឹងសាច់ញាតិ បងប្អូន ឬក៏ព្រលឹងអនាថា គ្មានបងប្អូន កូនចៅ ដែលកំពុងតែ ស្រែកឃ្លានជាខ្លាំង ហើយពិធីនេះ គឺគេប្រារព្ធធ្វើឡើង នៅថ្ងៃទី១៥ ខែ៧ នៃប្រតិទិន របស់ចិន ដែលត្រូវជាថ្ងៃទី ២៨ សីហា ឆ្នាំ២០១៥ យើងនេះឯង៕


ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]