ភ្នំពេញ៖ ព្រឹត្តិការណ៍ធំៗ និងអស្ចារ្យ ជាច្រើន ប្រចាំឆ្នាំ ២០១៥ ត្រូវបានរៀបចំ ជាបន្តបន្ទាប់ រួចមកហើយ ដោយ មជ្ឈមណ្ឌលកំសាន្ត រ៉ក។


សន្និសីទសារព័ត៌មាន ពីកម្មវិធី Elegant Party ដែលរៀបចំដោយ Zues Club

សំរាប់ពេលនេះ ជាពេលវេលាមួយ ដ៏ពិសេស ដែល Zues Club នៃមជ្ឈមណ្ឌលកំសាន្តរ៉ក សហការណ៍ជាមួយ World Golden បាននាំមកនូវទស្សនីយភាព ប្លែកភ្នែកមួយ ដែលមិនធ្លាប់មាន ពីមុនមក នោះគឺកម្មវិធី Elegant Party ដែលលោកអ្នក នឹងបានជួបជាមួយ នឹងការបង្ហាញម៉ូត ដ៏ស៊ិចស៊ី ប្រចាំឆ្នាំ ២០១៥ ជួបជាមួយកញ្ញា Niki Niki ឌីជេ AAliyah រួមជាមួយនឹង ក្រុមតន្ត្រីមកពីប្រទេសភីលីពីន និងតារាល្បីៗ ជាច្រើនរូបទៀត ទាំងអស់នេះ គឺមាននៅ Zues Club ចាប់ពីម៉ោង ៧យប់តទៅ។

សំបុត្រចូលរួមមានកំណត់ និងមានការផ្តលជូន យ៉ាងពិសេស សំរាប់អ្នកចូលរួម ក្នុងកម្មវិធីនេះផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន លោក រ៉េនឌី ប្រធានទីផ្សារ នៃមជ្ឈមណ្ឌលកំសាន្តរ៉ក បានឲ្យដឹងថា ពីមួយខែទៅមួយខែ ទីផ្សារក្លឹបកំសាន្ត នៅប្រទេសកម្ពុជា របស់យើង កាន់តែសំបូរបែបទៅៗ ដោយឡែកសំរាប់ Zues Club នៃមជ្ឈមណ្ឌលកំសាន្តរ៉ក គឺតែងតែនាំមក នូវភាពសប្បាយរីករាយ ជាមួយនឹង កម្មវិធីជាច្រើន ជាក់ស្តែងដូចជា កម្មវិធី Elegant Party មួយនេះជាដើម។

លោកហ៊ាននិយាយថា កម្មវិធីមួយនេះ ពិតជាអស្ចារ្យ ពីព្រោះថា មានការសម្តែង Show ជាច្រើន ដែលមានទាំងជាតិ និងអន្តរជាតិ។ កម្មវិធីដ៏អស្ចារ្យនេះ មាននៅតែ Zues Club នៃមជ្ឈមណ្ឌល កំសាន្តរ៉កប៉ុណ្ណោះ ដែលទទួលបាន ការណែនាំ ដោយផ្ទាល់ពី អ្នកឧកញ៉ា គិត ធៀង ជាអគ្គនាយក នៃមជ្ឈមណ្ឌលរ៉ក ទើបមានការរៀបចំ កម្មវិធីមួយនេះឡើង៕





ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]