ស្វាយរៀង៖ បុរសជនជាតិវៀតណាម ដែលជាអ្នកចាំចំការម្នាក់ ត្រូវនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនកាលពី វេលាម៉ោង៧និង១០នាទី យប់ថ្ងៃដដែល បន្ទាប់ពីរូបគេ បានចាប់រំលោភនារីខ្មែរ បានសម្រេច កាលពីនៅវេលាម៉ោង ១០និង៥០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចត្រពាំងអង្គព្រះ ក្បែរបង្គោលព្រំដែនលេខ១៥៩ ស្ថិតក្នុងភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ។

សមត្ថកិច្ចបបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ឡាំ វ៉ាន់ទី អាយុ៣៨ឆ្នាំ រស់នៅភូមិភឿកឡុង ឃុំឡុងភឿក ស្រុកបេនកូវ ខេត្តតៃនិញ បច្ចុប្បន្នមកធ្វើកម្មករ យាមចំការអំពៅ ។

មន្រ្តីនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ ជ អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិឃុំខាងលើ បានឆ្លើយប្រាប់សមត្ថកិច្ចថា នៅម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ខ្លួនបានជិះម៉ូតូ ទៅជិតកន្លែងកើតហេតុ បំណងដូរកូនឲ្យមករៀនវិញ (កូនទៅឃ្វាលគោ) ពេលដើរចេញពីម៉ូតូ បានបន្តិចស្រាប់តែ ជនសង្ស័យឈ្មោះ ឡាំ វ៉ាន់ទី មុខរបរកម្មករចាំចំការអំពៅ ជនជាតិវៀតណាម បានស្ទុះមកអោបពីក្រោយ និងច្របាច់សុដន បន្ទាប់មកបានចាប់បី នាងទៅមាត់ត្រពាំង ហើយធ្វើសកម្មភាពចាប់ រំលោភរហូតបានសម្រេចតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល និងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]