រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​ប៉ោង​មុខ ហើយ​អង្គុយ​យំ​តែ​ម្នាក់ឯង​ នៅ​លើ​ចិញ្ចើម​ផ្លូវ ខណៈ​ពេល​តាម​ទាន់ប្តី​នាំ​ស្រី​ចូល​ ផឹកស៊ី​ក្នុង​ក្លិប​កម្សាន្ត​មួយ​កន្លែង ក៏​បាន​ដោះ​ស្បែកជើង ​វាយ​ប្តី​៣​ស្បែកជើង ក៏​ត្រូវ​ប្តី​ទាត់​១​ជើង ហើយ​ថែម​១​ដៃ​វិញ បណ្តាល​ឱ្យ​ប៉ោង​មុខ​ដួល​អុកគូទ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​២៨ សីហា ២០១៥ ស្ថិត​នៅ​ចំណុច​ក្លិប​អាវ៉ា​ឡូ​ន តាម​បណ្តោយ​​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

នៅ​កន្លែង​កើតហេតុ ស្ត្រី​រង​គ្រោះ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ មិន​បាន​ប្រាប់​ឈ្មោះ​ខ្លួន និង​ប្តី​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ឡើយ តែ​គាត់​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា មុន​ពេល​នាង​ត្រូវ​ប្តី​វាយ​ប៉ោង​មុខ​បែប​នេះ គឺ​គាត់​បាន​តាមដាន​ប្តី​គាត់​ជា​យូរ​មក​ហើយ ព្រោះ​សង្ស័យ​ប្តី​គាត់​លួច​ទាក់ទង ​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ទៀត ជា​មិត្តភក្តិ​របស់​គាត់​ផ្ទាល់ ដែល​មានផ្ទះ​ជួល​ម្តុំ​ចោម​ចៅ​យូរហើយ ។ ព្រោះ​រយៈពេល​ជាង​២ ទៅ​៣​ខែ​នេះ គាត់​ឃើញ​ប្តី​គាត់​ត្រឡប់​មក​ដេក​ផ្ទះ​វិញ​យប់​ជ្រៅ​ៗ​រាល់ថ្ងៃ​។

លុះដល់​យប់​កើតហេតុ​នេះ នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ក៏​មាន​ស្ត្រី​ម្នាក់​បាន​ទូរស័ព្ទ ​ហៅ​ប្តី​គាត់​ចេញ​ក្រៅ ពេល​នោះ​ប្តី​គាត់​ក៏​បាន​ជិះ​រ៉ឺ​ម៉ក់​កង​បី​ទៅ​បាត់ ដោយ​ឃើញ​ដូច្នោះ​គាត់ ក៏​បាន​ជិះ​ម៉ូតូឌុប​តាម​ពីក្រោយ ស្រាប់តែ​ឃើញ​ប្តី​គាត់​ជិះ​ទៅ​យក​ស្ត្រី​ម្នាក់​ជា​មិត្តភក្តិ​គាត់ នៅផ្ទះ​ជួល​ម្តុំ​ចោម​ចៅ​មែន ។ តែ​ពេល​នោះ​គាត់​មិន​ទាន់​រករឿង​ទេ ព្រោះ​គាត់​ចង់​ដឹង​ថា ប្តី​គាត់​យក​ស្ត្រី​ម្នាក់​នោះ​ទៅ​ណា​រហូត​​ដល់​ម៉ោង​២​យប់ ក៏​បានឃើញ​ប្តី​គាត់ និង​ស្ត្រី​ម្នាក់​នោះ បាន​ចូល​ផឹកស៊ី​សប្បាយ​ក្នុង ​ក្លិប​កម្សាន្ត​អាវ៉ា​ឡូ​ន​នៅ​ម្តុំ​អ៊ែ​ត​វូ​ត តាម​បណ្តោយ​មហាវិថី ​សហព័ន្ធ​រុ​ស្ស៊ី​បាត់​ទៅ ។

ពេល​នោះ ដោយ​ខឹង​ខ្លាំង​ពេក គាត់​ក៏​បាន​ដោះ​ស្បែកជើង ​ដេញ​វាយ​ប្តី​គាត់​បង្ក​ឱ្យ​មាន ការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ក្លិប​អាវ៉ា​ឡូ​ន​នោះ​ទៅ ហើយ​ពេល​នោះ​ប្តី​គាត់​ក៏​បាន​រត់​ចេញ​មក​ក្រៅ​ក្លឹ​ប ក៏​បាន​តាម​ពីក្រោយ​ និង​បាន​វាយ​ក្បាល​ប្តី​គាត់​៣​ស្បែកជើង រួច​ក៏​ត្រូវ​ប្តី​គាត់​វាយ​បក​វិញ ដោយ​ទាត់​គាត់​១​ជើង​ចំ​ក្បាលពោះ ហើយ​ថែម​១​ដៃ​ចំ​កណ្តាល​មុខ បណ្តាល​ឱ្យ​ប៉ោង​មុខ​ដួល​អុកគូទ​រួច ហើយ​ប្តី​គាត់​ក៏​បាន​រត់គេច​បាត់​ទៅ ។

ក្រោយ​ពេល​អង្គុយ​យំ​ នឹង​រៀបរាប់​ប្រាប់ ​ក្រុម​អ្នកការ​សែត​បាន​១​សន្ទុះ ក៏​បាន​ឡើង​ជិះ​ម៉ូតូ​ត្រលប់​ ទៅ​ផ្ទះ​បាត់​ទៅ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]