ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ នេះ ក្រុមហ៊ុន Microsoft Mobile បានរៀបចំ កម្មវិធីប្រគល់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ ជូនអតិថិជន ដែលបានឈ្នះរង្វាន់ពីកម្មវិធី ចាប់ឆ្នោតផ្សងសំណាង ពីសប្តាហ៍មុន។

រង្វាន់សរុបទាំងអស់មាន ១៦៣រង្វាន់ គឺម៉ូតូ Honda Dream សេ១២៥ ចំនួន ៣គ្រឿង JBL Speaker ចំនួន ៣០គ្រឿង Lumia 540 ចំនួន ៥០គ្រឿង និង Lumia 532 ចំនួន ៨០គ្រឿង បានប្រគល់ជូន អតិថិជនឈ្នះរង្វាន់ នៅក្នុងបរិវេណ Nokia Store តាមបណ្តោយមហាវិធីព្រះសីហនុ នៅចំពោះមុខថ្នាក់ដឹកនាំ នៃក្រុមហ៊ុន Microsoft Mobile, KTH និង អ្នកសារព័ត៌មានមួយចំនួន ក្រោមបរិយាកាសយ៉ាងរីករាយក្រៃលែង។

ក្រុមហ៊ុន Microsoft Mobile និង KTH សូមអបអរសាទរ ដល់អតិថិជនទាំងអស់ ដែលបានឈ្នះរង្វាន់ ពីកម្មវិធី “ឈ្នះរង្វាន់ដ៏អស្ចារ្យពីការជាវ Lumia និង Nokia” ដែលបានអនុវត្តចាប់តាំងពី ចុងខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែសីហា កន្លងទៅថ្មីៗនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Microsoft Mobile និង KTH ក៏សូមថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ ដែលផ្តល់ការគាំទ្រ ដល់ផលិតផល Lumia និង Nokia ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕










ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]