អាមេរិក៖ វាហាក់ដូចជានៅក្នុងភាពយន្តយ៉ាងអ៊ីចឹង ដែលគូស្វាមីភរិយាមួយគូ បានប្រទះឃើញ កំនប់ ជាមួយនឹងទឹកប្រាក់សុទ្ធ ដល់ទៅ ជាង៥ម៉ឺនដុល្លារអាមេរិក រួមទាំងរបស់ផ្សេងទៀត នៅក្នុងផ្ទះបាយរបស់ខ្លួន នៅក្នុងរដ្ឋ Phoenix សហរដ្ឋអាមេរិក ។

បើយោងទៅតាម ការបង្ហោះនៅលើបណ្តាញសង្គម Imgur របស់ស្រ្តីជាប្រពន្ធ បានរៀបរាប់ ទាំងក្តីសប្បាយរីករាយថា រូបគេទាំងពីរនាក់ បានកំពុងតែរុះរើផ្ទះបាយសារឡើងជាថ្មី ក៏ឃើញកំនប់ដ៏មានតម្លៃនោះ។  គាត់បានឃើញប្រអប់ចំឡែកម្យ៉ាងនៅខាងក្រោយទូរដាក់ឥវ៉ាន់ ហើយគាត់ក៏មានការភ្ញាក់ផ្អើល​ និងរំភើបជាខ្លាំង នៅពេលដែលគាត់បើកប្រអប់នោះមក ឃើញមានទឹកប្រាក់ចំនួន ៥១,០៨០ដុល្លារ ស្រាវីស្គីមួយដប ឆ្នាំ១៩៦០ សៀវភៅមួយក្បាល រួមទាំងរូបថតសខ្មៅមួយសន្លឹក នៃបុរសវ័យចំណាស់ម្នាក់ និងក្រដាសមួយសន្លឹក ដែលមានអក្សរថា Bingo ដែលមានន័យថា សូមចូលរួមត្រេកអរសម្រាប់អ្នកឈ្មះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្តីប្រពន្ធទាំងពីរនាក់ ដែលមិនបង្ហាញអត្តសញ្ញាណមួយគូនេះ បានឲ្យដឹងទៀតថា ពួកគេមិនដឹងថា នឹងត្រូវធ្វើអ្វី ចំពោះប្រាក់កំនប់ទាំងនោះនៅឡើយទេ ប៉ុន្តែបាននិយាយថា​ នឹងរក្សាទុកស្រាវីស្គីដែលមានអាយុកាលច្រើនទសវត្សនោះបន្តទៀត៕

ប្រភព៖ មីរ័រ

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]