រាជ​ធានីភ្នំពេញ​ ៖  បុរស​ម្នាក់​ជិះ​ម៉ូតូ​មកពី​ខេត្តកំពង់ចាម​​​រក​ផ្ទះ​បងប្អូន​នៅ​ រាជធានី​ភ្នំពេញ ​​បាន​ឈប់​ម៉ូតូ​ បត់​ជើង​តូច​នៅ​ចំណុច​​ ខណ្ឌដូនពេញ ​ស្រាប់​តែ​​លេចមុខ​នារី​ៗ​ រកស៊ី​ផ្លូវភេទ​ ៤-៥​ នាក់​​ដើរ​មកចាប់ រាវ​រក​ទូរ​ស័ព្ទ​​ ហើយ​​មាន​បុរស​សង្ស័យ​៣​ នាក់​ទៀតមាន​អាវុធ​ នៅ​ក្នុង​ដៃ​គំរាម​ ប្លន់​​យកម៉ូតូ​ជិះ​គេចខ្លួន​បាត់ ដោយ​សុ​វត្ថិភាព​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​២០​នាទី​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ ថ្ងៃ​ទី​២៨​ សីហា ២០១៥ ត្រង់​ចំណុច​ផ្លូវ​លេខ​ ៧០​កែង​ផ្លូវ​លេខ​អា​៦ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ជន​រង​គ្រោះ​ឈ្មោះ ឈឿ​ន នឿ​ន ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ ភូមិ​ស្វាយ​ព ឃុំ​ស្វាយ​ព ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​មួយ​ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1E-0324 ត្រូវ​ក្រុម​ចោរប្លន់​ យកម៉ូតូ​​បាន​ ដោយ​សុវត្ថិភាព​។

បើ​តាម​សម្ដី​បុរស​រង​គ្រោះ​បានឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ តាំងពី​ខេត្តកំពង់ចាម ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ រក​ផ្ទះ​បងប្អូន​ ដើម្បី​រក​ការងារ​ធ្វើ តែ​រក​មិន​ទាន់​ឃើញ​ក៏​ ជិះ​ពី​ម្ដុំ​អង់​តែ​ន​ ទួល​គោក តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ខណៈ​មក​ដល់​ចំណុច​ កែង​ផ្លូវ​លេខ​អា​៦ ដែល​ជា​តំបន់​ អសន្តិសុខ​នោះ​​ ជ​ន​រង​គ្រោះបាន​ឈប់​ ម៉ូតូ​ចុះ​ទៅ​បត់​ជើង​តូច ស្រាប់តែ​លេច មុខ​នារី​ៗ​រកស៊ី​ផ្លូវភេទ​ ៤-៥​នាក់​បាន​ដើរមក​រក​រូបគេ និង​ចាប់​រាវ​ខ្លួន​គេ​រក​ ទូរស័ព្ទ​កាបូប​លុយ​ ហើយ​រូបគេ​ក៏​ខំ ប្រឹង​គេច​ចេញ ស្រាប់តែ​លេចមុខ​ ជន​​សង្ស័យ​៣​នាក់​ ដៃ​កាន់​អាវុធប្រភេទ​ ដូច​ដែកឆាប ​ឬ​កាំបិតមក​ភ្ជង់​គំរាម​ រូបគេ​ឱ្យ​ប្រគល់​ម៉ូតូ​ បើ​មិន​ដូច្នោះ​ពួក​គេ​ នឹង​ចាក់​សម្លាប់ ដោយ​មានការ​ ភិតភ័យ​ជន​ រង​គ្រោះ​ក៏​ព្រម​ប្រគល់​ម៉ូតូ​ឱ្យ​ ក្រុម​ជនសង្ស័យ​ជិះ​ គេចខ្លួន​បាត់​ស្រមោល ចំណែក​នារី​រកស៊ី​ផ្លូវភេទ​ ទាំងនោះ​ក៏​ ដើរ​ចេញ​ធម្មតា​ដូច​ជា​គ្មាន​ រឿង​អ្វី​កើតឡើង​។

បន្ទាប់​ពី​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ហៅ​ម៉ូតូឌុប​ជិះ​រក​សមត្ថកិច្ច​ដើម្បី ​សុំ​ការ​អន្តរាគមន៍ ក៏​ប្រទះ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រាបាន​ប្រាប់ ឱ្យជន​រង​គ្រោះ​ ទៅ​ប៉ុស្ដិ៍​ស្រះ​ចក​ ដាក់​ពាក្យបណ្ដឹង​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]