ជាធម្មតាក្រោយពី បរិភោគអាហាររួច មនុស្សមួយចំនួន តែងតែ មានអារម្មណ៍ថា ងងុយគេង ហើយចង់សម្រាក ឬ ផឹកតែ ដោយយល់ថា វិធីទាំងនេះ អាចជួយសម្រួលដល់ ពោះវៀនក្នុងការកិនអាហារ តែទម្លាប់ទាំងនេះ អាចនឹង ផ្ដល់នូវផល អាក្រក់ជាជាង រឿងល្អ។

ខាងក្រោមនេះជា រឿង ៥ យ៉ាង ដែលអ្នកមិន គួរធ្វើភ្លាមៗ ក្រោយពី បរិភោគអាហាររួច៖

  1. មិនគួរគេង៖ ជាទូទៅ នៅពេលដែល លោកអ្នកទើបតែញ៉ាំអាហាររួចរាល់ និងភ្លាមៗទៅ សម្រាកតែម្ដង វានឹងធ្វើឲ្យ អាហារទាំងនោះ រំលាយមិនបានល្អ ដែលធ្វើឲ្យអ្នកងើបឡើង មានអារម្មណ៍ថា អ្នកនៅឆ្អែតអាហារ នៅឡើយ។
  2. មិនគួរជក់បារី៖ នៅក្នុងនោះ គេនិយាយថា ការជក់បារី១ដើម ក្រោយពី បរិភោគអាហាររួច វាស្មើរនឹងលោក អ្នកជក់ បារី ១០ដើម។ ទោះនេះ ជារឿង ពិត ឬមិនពិតក្ដី លោកអ្នក ត្រូវចងចាំថា ការជក់បារី វាតែងតែផ្ដល់នូវផលអាក្រក់ ដល់រូបរាងកាយរបស់អ្នក ដូចនេះគួរតែ ជៀសវាងការ ជក់បារី។
  3. មិនគួរងូតទឹក៖ ការងូតទឹក អាចពន្យារពេល ដល់ការរំលាយអាហារ ដែលឈាមនៅជុំវិញ ក្បាលពោះ នឹងរត់ ទៅកន្លែងផ្សេងទៀត ក្នុងពេលដែលលោកអ្នកងូតទឹក ដែលជាជាង ទៅជួយឲ្យមាន ការរំលាយអាហារបានល្អនោះ។
  4. មិនគួរញ៉ាំផ្លែឈើ៖ ប្រភេទអាហារផ្សេងទៀត ធ្វើឲ្យកម្លាំងចលនា​ក្នុងការរំលាយ អាហារគឺផ្សេងគ្នា។ ញ៉ាំផ្លែឈើ មុននឹង បរិភោគអាហារ គឺជារឿងដ៏ល្អ​សម្រាប់ការ រំលាយអាហារ ដែលអ្នកអាច ញ៉ាំផ្លែឈើ ១ម៉ោង មុននឹង ទទួលទានអាហារ ឬ ២ម៉ោងក្រោយ បរិភោគអាហាររួច។ ម្យ៉ាងវិញទៀត ផ្លែឈើ នឹងរំលាយទៅ មិនបានល្អ ប្រសិនជា អ្នកញ៉ាំវា ភ្លាមៗ ក្រោយបរិភោគអាហារនោះ។
  5. មិនគួរផឹកតែ៖ តែ តែងបន្សល់នូវជាតិ អាស៊ីត ដែលធ្វើឲ្យប៉ះពាល់ដល់ ការរំលាយអាហារ។ ប្រសិនជាអ្នក ទទួលទាន អាហារដែលមានជាប្រូតេអ៊ីន នោះអាស៊ីតនឹងធ្វើឲ្យ ប្រូតេអ៊ីនទាំងនោះ ឡើងរឹង ពិបាកនឹង ធ្វើឲ្យរំលាយអាហារ។ លោកអ្នក​គួរតែ ជៀសវាង ទទួលតែ មុន ឬក្រោយ ១ម៉ោង ទទួលទានអាហារ៕


រូបតំណាង

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]