ចិន៖ វាជារឿងគួឲ្យចម្លែកណាស់ ដែលលោកយាយម្នាក់ មានដុះវត្ថុម្យ៉ាងនៅលើក្បាល ប្រៀបដូចជាស្នែងសត្វ យ៉ាងដូច្នោះដែរ។


លោកយាយ  Liang Xiuzhen

លោកយាយ ឈ្មោះ Liang Xiuzhen អាយុ ៨៧ឆ្នាំ មកពីខេត្តសុីឈួន ចាប់ផ្តើមកើតដុំរមាស់ នៅលើក្បាល កាលពី៨ឆ្នាំមុន ដែលដំបូងឡើយគាត់បាន ព្យាយាមព្យាបាលវា ដោយឱសថរុក្ខជាតិ។ ប៉ុន្តែរយៈពេល២ឆ្នាំមុន ស្រាប់តែដុំរមាស់នោះ បានបើកមុខ និងដុះនូវស្នែង ប្រមាណប៉ុនកូនដៃ ចេញពីក្នុងស្បែកក្បាលគាត់មកតែម្តង។

កូនប្រុសរបស់ លោកយាយ Xiuzhen ឈ្មោះ Wang Zhaojun បានប្រាប់ឲ្យដឹងថា៖ "ពួកយើងបានធ្លាប់ ទៅកាន់មន្ទីរពេទ្យដែរ ប៉ុន្តែគ្រូពេទ្យមិនអាច ធ្វើរោគវិនិច្ឆ័យអំពីរោគនេះបានទេ ហើយណាមួយម្តាយរបស់ខ្ញុំ គាត់មិនចូលចិត្ត ទៅមន្ទីរពេទ្យដែរ ព្រោះគាត់គិតថា បើគាត់ទៅមន្ទីរពេទ្យហើយ គាត់គ្មានថ្ងៃនឹងអាច ត្រឡប់មកផ្ទះបានវិញទេ"។ 

ជាលើកដំបូងដែល លោក Zhaojun បានដឹងថាមានដុះស្នែង នៅលើក្បាលម្តាយរបស់ខ្លួន គឺនៅពេលដែល លោកបានជួយ សម្អាតសក់ឲ្យម្តាយ ក៏ស្រាប់តែប៉ះនូវ កូនស្នែងតូចមួយតែម្តង។ ស្នែងចម្លែកនោះ បានដុះឡើងធំធាត់ យ៉ាងឆាប់រហ័ស ដោយត្រឹមតែរយៈពេល ៦ខែប៉ុណ្ណោះ វាបានរីកធំប្រវែង ប្រហែល ១២ស.ម និងមានអង្កត់ផ្ចិតប្រហែល ៥ស.ម ឯណោះ។ 

លោកយាយ Xiuzhen បាននិយាយថា៖ "វាឈឺនៅត្រង់នោះ! ពេលខ្លះវាឈឺខ្លាំងណាស់ រហូតដល់ធ្វើឲ្យខ្ញុំ ភ្ញាក់ពីគេង"។

បច្ចុប្បន្នគ្រូពេទ្យ បានធ្វើរោគវិនិច្ឆ័យ អំពីស្នែងដែលដុះ នៅលើក្បាល លោកយាយ Xiuzhen ឃើញហើយ។ វាគឺជាកំណើន នៃសមាសធាតុ keratin ដែលជាប្រូតេអុីន មានដូចគ្នាទៅនឹងក្រចក និងសក់របស់មនុស្សដែរ ដែលនេះគឺជាក្តីសង្ឃឹមថ្មី សម្រាប់លោកយាយ និងក្រុមគ្រួសារ ក្នុងការព្យាបាលរោគចម្លែកនេះ ហើយវាក៏ជាហេតុផលតែមួយ សម្រាប់បញ្ចុះបញ្ចូល ឲ្យលោកយាយព្រម ទៅកាន់មន្ទីរពេទ្យផងដែរ៕

ប្រភព Metro

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]