ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីល្បាញ ក្នុងបទចម្រៀងបែបទេសចរណ៍ កញ្ញា សុន ស្រីពេជ្រ ទើបតែត្រឡប់មកពី កើបលុយនៅប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះ ប៉ុន្តែអ្វីដែលគួរឲ្យសង្វេគនោះ គឺចំណូលដែលបានមកពីការច្រៀងនៅ ប្រទេសមហាសេដ្ឋកិច្ចនោះ នាងមិនបាន ចាយមួយរៀលឡើយ ពោលលុយដែលនាងរកបានទាំងប៉ុន្មាន ត្រូវសងបំណុលក្នុងធានាគារទាំងអស់។

ជាមួយនឹងការត្រឡប់មកវិញ ក៏ស្របពេលដែលបទចម្រៀង «ថាមពលស្នេហ៍» របស់នាង កំពុងតែទទួលភាពល្បីល្បាញ ពីសំណាក់មហាជន និយមទស្សនា រឿងភាគថៃ របស់ស្ថានីយទូរទស្សន៍ «ភីអិនអិន» ព្រោះស្រីពេជ្រ បានបង្ហាញស្ទីលច្រៀងបែបយុវ័យ ដែលនាងមិនដែលច្រៀងពីមុនមកសោះ ហើយពិតជាពីរោះប្លែកអារម្មណ៍ណាស់ ។

ជាការពិត តារាសិល្បៈជាច្រើន ឲ្យតែត្រឡប់មកពីសម្ដែងនៅក្រៅប្រទេសវិញ ពួកគេតែងតែគិតគំរោងរកស៊ី ផ្សេងៗព្រោះខំទៅស្រុកគេ ដើម្បីសន្សំលុយ ចម្លែកតែ សុន ស្រីពេជ្រ ស្ងប់ស្ងាត់មិនឃើញថា នាងនឹងរកស៊ីជំនួញអ្វី ឲ្យដូចគេឡើយ ។ ប្រភពពីអ្នកជិតស្និទ្ធ សុន ស្រីពេជ្រ បង្ហើបថា សុន ស្រីពេជ្រ ញញឹមតែមុខកាមេរ៉ាទូរស័ព្ទ និង កាមេរ៉ា ទូរទស្សន៍ប៉ុណ្ណោះ ក្រោយឆាក នាងតែងមានទឹកមុខស្រពាប់ស្រពោន ជាប់ជានិច្ច ហាកបៀមជាប់ទុក្ខ វិបត្តិក្រៀមក្រំ ជាច្រើនក្នុងចិត្ត ។

ប្រភពដដែល បាននិយាយថា លុយដែលនាងរកបាន ពីអូស្ត្រាលី នាង សុន ស្រីពេជ្រ គ្មានបានចាយមួយរៀលឡើយ ពោលគឺត្រូវដោះបំណុលគ្រួសារ ដែលជាបន្ទុកដ៏ធ្ងន់សម្រាប់នាង ។ បើទោះជានាង ជាអ្នករកលុយក៏នាងមិនបានកាន់លុយ និងចាយវាយពេញៗដៃដែរ ។ ចំណែកឯរឿង ដែល សុន ស្រីពេជ្រ បារម្ភ គឺ សមាជិកគ្រួសារ ចេះតែកើនឡើង ដូចនេះបន្ទុកកាន់តែធ្ងន់សម្រាប់នាង ព្រោះអ្នកចាយ មានច្រើនជាងអ្នករកលុយ ទើបចេះតែគិតច្រើន រហូត ពេលខ្លះ នាងភ្លេចភ្លាំងស្មារតី ។

ប្រភពពីអ្នកលក់ក្នុងផ្សារទំនើបមួយ បាននិយាយ គេតែងតែឃើញ កញ្ញា សុន ស្រីពេជ្រ ដើរទិញឥវ៉ាន់ម្នាក់ឯង ដោយទឹកមុខ មិនស្រូវស្រស់ស្រាយឡើយ ហើយនាងសន្សំសំចៃណាស់ មិនមែនទិញ តាមអំពើរចិត្ត ដូចតារាមួយចំនួននោះទេ ។ តារាចម្រៀង សុន ស្រីពេជ្រ ភាគច្រើនគ្មានអ្វីចុះផ្សាយ ក្រៅពីរឿងបំណុលធនាគារឡើយ ។ចំណែកឯរឿងគូស្នេហ៍ ហាក់ស្ងប់ស្ងាត់ មិនមានដំណឹងថា មានអ្នកយល់ចិត្ត ស្របពេលនាងកំពុងទូលទុក្ខប៉ុន ភ្នំម្នាក់ឯងនោះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ