ភ្នំពេញៈ រោងចក្រមួយកន្លែងត្រូវ បានអគ្គីភ័យ បំរុងនឹងលេបត្របាក់ យកកាលពីវេលា ម៉ោង៧:៥០ នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវវេងស្រេង ក្នងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែសំណាងល្អ បានដឹង និងជួយសង្គ្រោះទាន់ពេលវេលា ពីសំណាក់ក្រុមពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយ ប្រើប្រាស់ទឹកអស់១ឡាន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុនៃការឆេះនេះបណ្តាល មកពីឆ្លងចរន្ធអគ្គីសនី និងខូចខាតសំភារះតិចតួច រួមមានតុ សាច់ក្រណាត់ និងរបស់របរមួយចំនួនទៀត៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]