កាលពីថ្ងៃមុនខ្មែរឡូតបានចុះផ្សាយនូវ ព័ត៌មានអំពីតារាបង្ហាញម៉ូតម្នាក់​ បានស្លៀកពាក់ Cosplay យ៉ាងសិចស៊ីចូលរួមក្នុងកម្មពិធីតាំងពិពរណ៍មួយកន្លែង ដែលមានចំណងជើងថា "Cosplay របស់ Li Ling ធ្វើអោយកក្រើកពេញសាលតាំងពិពរណ៌" ឥឡូវនេះយើងបានទទួលព័ត៌មានថ្មីមួយទៀតដែលបាន បញ្ជាក់ថា សំលៀកបំពាក់ Cosplay សិចស៊ីរបៀបនេះនឹង ត្រូវហាមឃាត់ក្នុងពិធីតាំងពិពរណ៍លើកក្រោយ។

ដោយយោងទៅតាមគេហៈទំព័រ ដដែល Chinabuzz ចុះផ្សាយថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១២ បានអោយដឹងថា រដ្ឋាភិបាលចិន ក៏ដូចជាមហាជនជាច្រើនបាន រិះគន់ទៅលើ តារាបង្ហាញ ម៉ូត Li Ling ដោយសារតែនាង ស្លៀកឈុតសិចស៊ីពេកនៅក្នុង ពិពរណ៍តាំងពិពរណ៍មួយ។ គួរបញ្ជាក់ផងដែរថា គេមិនទាន់ដឹងថា តារាបង្ហាញម៉ូតវ័យ ២២ ឆ្នាំ រូបនេះមានប្រតិកម្មយ៉ាងណានោះទេ។

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]