ខេត្តកណ្ដាល​ ៖ ជន​ស្ទាវ​ឡើងក​ម្នាក់​បាន​ស្រឡាញ់​គ្នា​ជាមួយ​ក្មេង​ស្រី​ម្នាក់  ដែល​ទើប​តែ​​ មាន​អាយុ១៣​ឆ្នាំ​ ​​កន្លងមក​បាន​ណាត់ ជួប​គ្នារួមមេត្រី​​​ជា​ច្រើន​ ដង​រួច​មក​ហើយ លុះដល់​លើក​ ចុង​ក្រោយ​នេះ​ ត្រូវ​បាន​ជីដូន​នាងមក​ទាន់​ក៏​បាន ប្ដឹង​ឲ្យ​ប៉ូលិស​ចាប់ ខ្លួន ​ដោយ​​​ចោទ ប្រកាន់​ថា​ បាន​ចាប់រំលោភសេព​​ សន្ថ​វៈ​ចៅស្រី ពេល​នេះ​យុវជន​ខាងលើ ត្រូវ​បាន​ជាប់​ខ្នោះ និង​ក្លាយជា​អ្នកទោស ព្រោះ​រំលោភលើ​អ​នី​តិ​ជន ​កាលពី​ព្រឹក​​ ថៃ្ង​ទី​២៦ ​សីហា ​​២០១៥ ​នៅ​ក្នុងផ្ទះ​របស់ យុវជន​រូប​​នេះ ​​ស្ថិត​នៅ​ក្នុងភូមិ​ ត្រពាំង​ក្រឡាញ់ ឃុំ​សំរោង​លើ ​ស្រុក​អង្គស្នួល ​​។

​ជនសង្ស័យ ឈ្មោះ​ អឿង ថា អាយុ​១៩​ឆ្នាំ​ ​ជា​​កម្មករ​រោងចក្រ​ចំណី​សត្វ​ ក្រុមហ៊ុន​មួយ មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ​​​ខាង​លើ​ ។ ចំណែក​ក្មេង​ស្ រី​រង​គ្រោះ អាយុ​១៣​ឆ្នាំ​ ​ជា​សិស្ស​​ ។

តាម​ប្រភព​ព័ត៌មានពី​​មន្ត្រី​ប៉ូលិស​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ថា ​យុវជនសង្ស័យ​ និង​ក្មេង​ស្រី​​រង​គ្រោះ​ ​មាន​ទំនាក់ទំនង​ស្នេហា​​គ្នា យូរហើយ​ និង​ធ្លាប់​បាន​ណាត់ ជួប​រួមមេត្រី​ជាមួយ​ គ្នា​ច្រើន​ដង​រួច​ហើយ​​ដែរ ដោយឡែក នៅ​វេលា​ម៉ោង​កើតហេតុ​ ខាងលើ អ្នក​ទាំង​​ពីរ​នាក់​ បាន​ទូរស័ព្ទ​រកគ្នា ដោយខាង​ប្រុស​ ប្រាប់​ថា ឪពុក​ម្តាយរបស់​ ខ្លួនមិន​នៅផ្ទះ​ទេ​ និង​បាន​ហៅក្មេង​ស្រី​ រង​គ្រោះ​ឲ្យ​ទៅផ្ទះ​របស់​ខ្លួន ​ហើយ​បាន​រួម​ភេទ​ នៅ​លើ​គ្រែ​ក្នុង​បន្ទប់ រ​បស់បងស្រី​យុវជន​​សង្ស័យ​ នោះ​​ចំនួន​ពីរ​ដង ​។

លុះ​មួយសន្ទុះ​ក្រោយមក​ ​ជីដូន​​របស់​ក្មេង​ស្រី​​រង​គ្រោះ​មក​ទាន់​​​ក៏​នាំ​​ ចៅ​ស្រី​ទៅ​ផ្ទះ និង​​​ប្ដឹង​ប៉ូលិស​ ឱ្យ​ចាប់​ខ្លួន​​​​យុវជនសង្ស័យ​​ ដែល​​ចាប់រំលោភ​ ចៅស្រី​​របស់​គាត់​​តែ​ម្តង ។

​ក្រោយ​ពី​​ចាប់​ខ្លួន​និង​​សួរ​នាំយុវជនសង្ស័យ​ខាង​លើ​រួច​មក​ ​​សមត្ថកិច្ច​បាន​​កសាង​ សំណុំរឿងបញ្ជូន​ ទៅ​​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​ តាម​ផ្លូវច្បាប់​ ៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]