ត្បូងឃ្មុំ; នារីម្នាក់បានក្រុមឃាតករ ចាប់រំលោភ រួចច្របាច់កសម្លាប់ ហើយបោះសពចូលទៅក្នុងទឹកស្រះ នៅវេលា ម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ព្រៃចំការ កៅស៊ូវាលដងទង់ ក្នុងភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ចស្រុកពញាក្រែកបានបញ្ជាក់អោយដឹងថា នារីរងគ្រោះ ឈ្មោះ នី កញ្ញា អាយុ១៧ ឆ្នាំមានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ បានដើរ ចេញពីផ្ទះសំដៅ ទៅព្រៃចំការកៅស៊ូ នៅខាងជើងភូមិ ពេលនោះ ក៏ត្រូវបានជនមិនស្គាល់ អត្តសញ្ញាណ មានគ្នា ប្រមាណ៣នាក់ បានចាប់រំលោភសេពសន្ថវៈលើនារីរងគ្រោះ រួចហើយ ក៏បាន ច្របាច់ក សម្លាប់ បន្ទាប់មកយកសពនារីរងគ្រោះ ទៅទម្លាក់ចោល ក្នុងទឹកត្រពាំងតែម្តង។

ប្រភពដដែលបានបន្ថែមទៀត ថានារីរងគ្រោះ ក្រោយធ្វើរការត្រួតពិនិត្យ និងកោសល្យវិច្ច័យ ពិតជារងនូវការរំលោភ ហើយច្របាច់ករសម្លាប់មែន។

បច្ចុប្បន្នករណីនេះសមត្ថកិច្ចស្រុកពញាក្រែកកំពុងសហការ ជាមួយកម្លាំងជំនាញ ខេត្តត្បូងឃ្មុំ ស្រាវជ្រាវ រកជនល្មើសដើម្បីចាប់ខ្លួន មកផ្តន្ទាទោសតាមផ្លូវច្បាប់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]