ព្រះសីហនុ៖ ចោរលួចម៉ូតូម្នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ក្រុងព្រះសីហនុ ឃាត់ខ្លួនកាលពីវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅក្រោយ ផ្សារពាណិជ្ជកម្ម ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

មន្ដ្រីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យរូបនេះ ទើបនឹងចេញពីពន្ធនាគារ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ប៉ុន្ដែមិនរៀងចាល ក៏ធ្វើសកម្មភាពលួចយក ម៉ូតូម្ដងទៀត របស់ប្រជាពលរដ្ឋ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការ បន្ដតាមផ្លូវច្បាប់។

តាមមន្ដ្រីនគរបាល ជនសង្ស័យរូបនេះឈ្មោះ ខុស សុខ ហៅ យ៉ា អាយុ២៩ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ ដោយឡែក ជនរងគ្រោះឈ្មោះ ហង្ស វុទ្ធី អាយុ៣៤ឆ្នាំ មុខរបរអាជីវកររកស៊ីជួលម៉ូតូ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ 

តាមមន្ដ្រីនគរបាលបានឱ្យដឹងថា ខណៈដែលជនរងគ្រោះ ទុកម៉ូតូនៅមុខបន្ទប់ស្នាក់ នៅស្រាប់តែជននេះ ទៅធ្វើសកម្មភាពលួច ប៉ុន្ដែក្រោយកើតហេតុ ជនរងគ្រោះបានប្ដឹង មកសមត្ថកិច្ចមូលដ្ឋានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាម នីតិវិធី៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]