បារាំង៖ កាលពីពេលថ្មីៗនេះ ប៉ុស្ត៍ទូរទស្សន៍មួយ របស់ប្រទេសបារាំង បានចេញផ្សាយនូវទិដ្ឋភាព មួយចំនួន ដែលបង្ហាញពី វិធីដ៏គួរឲ្យរន្ធត់ របស់បុគ្គលិក នៃកសិដ្ឋាន ចិញ្ចឹមសត្វមួយកន្លែង ដែលពួកគេ យកមកប្រើប្រាស់ ដើម្បីរៀបចំ កំទេចកូនមាន់ ដែលមិនត្រូវការ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទិដ្ឋភាពទាំងនេះ គឺកើតមានឡើង នៅក្នុងកសិដ្ឋាន ចិញ្ចឹមសត្វ មួយកន្លែង ក្នុងតំបន់ Brittany របស់ប្រទេសបារាំង ហើយវាត្រូវបាន បែកធ្លាយ ចេញមកខាងក្រៅ បន្ទាប់ពីមានបុគ្គលិក បណ្តោះអាសន្ន ថតបានសកម្មភាព ទាំងនោះ។

បើយើងមើលតាម វីដេអូនោះ យើងនឹងបានឃើញថា កូនមាន់ឈ្មោល ជាច្រើនក្បាល ត្រូវបានគេបញ្ជូន ដាក់ក្នុងម៉ាស៊ីនមួយ ដែលមានកាំបិតមុតស្រួច នៅក្នុងនោះ ដើម្បីពុះហែកខ្លួនប្រាណ របស់វា ជាបំណែកតូចៗ។


កូនមាន់ឈ្មោល ដែលត្រៀមនឹងយកទៅ កំទេចចោល

វិធីម្យ៉ាងទៀត ពួកវាក៏ត្រូវគេ ដាក់បញ្ចូល ក្នុងថង់មួយ ហើយរុំជាប់ ដើម្បីឲ្យពួកវា ហប់ដង្ហើមងាប់ ដែលទាំងនេះ គឺជាសកម្មភាព ដ៏គួរឲ្យរន្ធត់។

គួរបញ្ជាក់ផងដែរថា កូនមាន់ដែលត្រូវយកទៅកម្ទេចចោល ទាំងនោះ គឺសុទ្ធសឹង ជាកូនមាន់ឈ្មោល ព្រោះថាកសិដ្ឋាននេះ ធ្វើការលក់ចេញ ទៅកាន់រោងចក្រ ដទៃទៀត តែកូនមាន់ញី ប៉ុណ្ណោះ ដូច្នេះហើយ ទើបកូនមាន់ឈ្មោល ទាំងនោះ មិនទទួលបាន​ ការថែទាំង និងត្រូវនាំយក ទៅកម្ទេចចោល បែបនេះតែម្តង៕

ចង់ដឹងថា តើសកម្មភាពទាំងនោះ គួរឲ្យតក់ស្លុត យ៉ាងណានោះ សូមទស្សនា វីដេអូខាងក្រោម៖







ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]