ភ្នំពេញ៖ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០១៥ នេះ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម «មហាហង្ស» បានធ្វើសន្និសីទសារព័ត៌មានមួយ នៅឯផលិតកម្មមហាហង្សផ្ទាល់តែម្តង ដោយរូបលោក សូមធ្វើការប្រកាសជាសាធារណ: និងព្រមានចំពោះលោក ប៉ែន ចំរុង កុំឲ្យមកទាក់ទងតារាសម្តែង ភិន សុដាលីស ដែលត្រូវជាកូនស្រីបង្កើតរបស់លោកតទៅទៀត បើពុំដូច្នោះទេ លោកឃើញកន្លែងណា តាមវាយដល់កន្លែងនោះ ហើយធ្វើឲ្យលោកចំរ៉ុង បាក់មុខអាម៉ាសបំផុត ដូចដែលចំរ៉ុង បានបំបាក់មុខមិនឲ្យតម្លៃដល់រូបលោកដូចគ្នា ទាំងរឿងការងារ និងផ្ទាល់ខ្លួន។

សន្និសីទសារព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងក្រោយពេលដែល លោក អ៊ិន សុភិន ត្រូវជាឪពុក ភិន សុដាលីស បានដឹងថាតារាសម្តែងល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង កំពុងនៅតែមានទំនាក់ទំនងស្នេហា ជាមួយនឹងកូនស្រីរបស់លោក។ លោកបានថ្លែងប្រាប់ដល់អ្នកសារព័ត៌មាន ឲ្យដឹងថា កាលពីយប់មិញនេះ ថ្ងៃទី ២៦ ខែសីហា លោកបានវាយ និងធាក់លោក ប៉ែន ចំរ៉ុង ៣ជើង រួចហើយ និងបន្តតាមវាយទៀត បើសិនជាលោក ប៉ែន ចំរ៉ុង បន្តទាក់ទងជាមួយនឹងកូនស្រីរបស់លោកទៀត។ លោក អ៊ិន សុភិន បាននិយាយថា នៅយប់មិញវេលាម៉ោង១០យប់ លោកបានដឹងថា ប៉ែន ចំរ៉ុង នៅក្នុងឡានជាមួយកូនស្រីលោក ពេលជិះមកដល់មុខផ្ទះ។ លោកធ្លាប់បានព្រលយពាក្យប្រាប់កូនស្រីរួចហើយ ពីមុនមក ថាបើសិនជាឃើញនៅជាមួយគ្នាទៀត លោកជួបកន្លែងណា វាយកន្លែងនោះ ខណ:ដែល ប៉ែន ចំរ៉ុង វិញ លោក អ៊ិន សុភិន ក៏ធ្លាប់បានប្រាប់រួចហើយដែរថា កុំឲ្យទាក់ទងកូនស្រីគាត់អី ព្រោះនាងមានគូដណ្តឹងរួចហើយ៕

នេះជាព័ត៌មានជំហានដំបូង ហើយព័ត៌មានលម្អិតជាមួយវីដេអូឃ្លីប គេហទំព័រខ្មែរឡូត នឹងចុះផ្សាយជូនប្រិយមិត្ត នៅពេលឆាប់ៗខាងមុខ...

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង