រាជ​ធានីភ្នំពេញ ៖ ​ បុរស​​៣​នាក់ ជា​មិត្ត​ភក្តិ​នឹង​គ្នា ​ម្នាក់​ជា​មន្ត្រី​​យោធា ​ម្នាក់​ជា​មន្ត្រីនគរ​បាល​ជាតិ ​ និង​ម្នាក់​​​​ទៀត​ជា​អ្នក​លក់​បបរ​មាន់​នៅផ្សារ​កំពង់ស្ពឺ កាលពីវេលាម៉ោង២​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៩ ​កក្កដា ​ត្រូវ​សមត្ថ​កិច្ច​កង​រាជ​អាវុធហត្ថ​​​ខណ្ឌទួល​គោក ចាប់បញ្ជូន​ទៅ​កាន់​​ទី​បញ្ជា​ការ​​កង​រាជ​អាវុធហត្ថ​​​រាជ​ធានី ភ្នំពេញ ខណៈ​​​​ដែលពួកគេ​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​​​១​គ្រាប់​​ពេល​សប្បាយ​ ចិត្ត​​ចេញ​ពីច្រៀង​ខារ៉ាអូខេ​  ។

​ជន​ដៃ​ដល់​​ទី១-​ឈ្មោះ​​​តូច ស៊ីផាន ​ភេទ​ប្រុស​​ អាយុ​៣២​ឆ្នាំ ​ជា​មន្ត្រី​​យោធា ​ទី២-​​ឈ្មោះ​​​សោម ហុង ​ហៅ​ម៉ាប់ ​ភេទប្រុស ​​អាយុ​៣៧​ឆ្នាំ ជា​មន្ត្រី​នគរ​បាល​​​ និង​៣-​ឈ្មោះ​តន់ មុនី ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ជា​អ្នកលក់​បបរ​មាន់ នៅ​ផ្សារ​កំពង់​ស្ពឺ ។ ​ទាក់​ទិន​នឹង​ការ​ឃាត់​ខ្លួន​​បុរស​ទាំង៣​នាក់​នោះ ត្រូវ​បាន​​លោក​វរ​សេនីយ៍​​​ឯក​ពូ ​ដាវី មេបញ្ជា​ការ​រង​​ទទួល​បន្ទុក​​​​ជា​ប្រធាន​មន្ទីរ​ព័ត៌​មាន​ ​និង​សន្តិសុខ ​​កង​រាជ​អាវុធហត្ថ​​​រាជ​ធានី​ភ្នំពេញ ​​​បាន​​ឱ្យ​ដឹង​ថា ​វេលា​រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃទី២៩ ​​កក្កដា ​មានករណី​ផ្ទុះ​អាវុធ​១​គ្រាប់ ​នៅ​ជិត​អង់តែន​ទូរទស្សន៍​​​ទួល​គោក ។

​​ករណី​ផ្ទុះ​អាវុធ​នោះ​ បង្ក​​​​ឡើង​ដោយ​ជន​ទាំង៣​នាក់​​ខាង​លើ​ ហើយ​​​ត្រូវ​បាន​កម្លាំង​​​ល្បាត​​២៤ម៉ោង ​របស់​កង​​រាជ​អាវុធហត្ថ​​​​​ខណ្ឌទួលគោកឃាត់​​ខ្លួនភ្លាម ៗ​ដក​ហូត​បានអាវុធ​ខ្លី​​ម៉ាក​ឡុកអូទ្រីស១ដើម ​និង​ម៉ូតូណៃ​ហត​​​១គ្រឿង  ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]