កាណាដា៖ នារីម៉ូដែលម្នាក់ ដែលមានមុខមាត់ ស្រដៀងទៅនឹង តារាហូលីវូដ ដ៏ល្បីល្បាញ នាង Angelina Jolie បានត្អូញត្អែរ ពីភាពឯការបស់នាង ដែលនាងពិបាក នឹងរកអ្នកណាម្នាក់ ដែលចង់រាប់អាន នាងណាស់។


នាង Veronika Black (ឆ្វេង) និង នាង Angelina Jolie (ស្តាំ)

តារាម៉ូដែល នាង Veronika Black អាយុ ២៧ឆ្នាំ រស់នៅឯទីក្រុង Vancouver ប្រទេសកាណាដា តែងតែរស់នៅ ក្រោមស្រមោល របស់តារាហូលីវូដ នាង Angelina Jolie ជានិច្ច។ នាងត្រូវបាន គេចាប់អារម្មណ៍ថា មានមុខមាត់ ដូចទៅនឹង នាង Angelina Jolie កាលពីឆ្នាំ ២០១១ ក្រោយពេលដែលនាង បានធ្វើការ កែបបូរមាត់។

ទោះជាយ៉ាងណាក៏ដោយ នាង Veronika បានត្អូញត្អែរប្រាប់ សារព័ត៌មានឲ្យដឹងថា នាងកម្រទទួលបាន បុរសណាម្នាក់ ចូលមកទាក់ទងនាងណាស់។ បញ្ហានេះដែរ សមីខ្លួនផ្ទាល់ បានប្រាប់ឲ្យដឹងថា ពេលខ្លះ ប្រុសៗភ័យ នៅពេលដែលនាង ចូលទៅនិយាយ រកពួកគេមុន ដោយសារតែនាង មានមុខមាត់ ដូចទៅនឹង នាង Angelina Jolie ពេក។ ប៉ុន្តែមានតែ ប្រុសក្បាលខូច មួយចំនួន តែប៉ុណ្ណោះ ដែលព្យាយាម ទាក់ទងនាង ប៉ុន្តែនាងមិនចូលចិត្ត ពួកគេនោះទេ ក៏ព្រោះតែពួកគេ សម្តីឈ្លើយ។

នាងបាននិយាយថា៖ «ខ្ញុំនៅខ្លួនមួយ រយៈពេលជាង ១ឆ្នាំហើយ បន្ទាប់ពីសម្ព័ន្ធភាព រយៈពេល ៥ឆ្នាំ របស់ខ្ញុំបានបញ្ចប់។ ខ្ញុំគិតថា​ ខ្ញុំបានធ្វើឲ្យប្រុសៗ ទាំងនោះ ខ្លាច និងរត់ចេញអស់ ដោយសារតែ មុខមាត់របស់ខ្ញុំ»។

នាងក៏បានប្រាប់ ឲ្យដឹងផងដែរថា កាលនៅរៀន គ្មានប្រុសណាម្នាក់ ចាប់អារម្មណ៍ លើនាងទេ ហើយនាង នៅខ្លួនមួយ រហូតដល់ អាយុ១៨ឆ្នាំ ឯណោះ។ នាងបាននិយាយ ទៀតថា៖ «ខ្ញុំមិនដែល ត្រូវបានគេអញ្ជើញ ឲ្យចូលរួម ពិធីជប់លៀងអីទេ ហើយខ្ញុំធ្លាប់ ត្រូវបានគេប្រាប់ថា គ្មានប្រុសណា ចង់បានខ្ញុំនោះទេ»។

នាង Veronika បាននិយាយ ប្រាប់ទៀតថា៖ «ខ្ញុំមានមិត្តស្រី តែ២-៣នាក់តែប៉ុណ្ណោះ ដែលតាមពិតទៅ ខ្ញុំគឺជាមនុស្សល្អ និងអៀនខ្មាសច្រើន។ ខ្ញុំមិនមែនជា ព្រានបុរសនោះទេ ខ្ញុំធ្លាប់មាន សង្សារ ២-៣នាក់ប៉ុណ្ណោះ ហើយខ្ញុំក៏មិនដែល បានលួចផិតក្បត់ ពួកគេនោះដែរ»។ 

ជាចុងក្រោយ នាងក៏និយាយថា នាងអាចរស់នៅខ្លួនមួយ ដោយគ្មានគូស្នេហ៍បាន ប៉ុន្តែនៅថ្ងៃណាមួយ នាងក៏ចង់បង្កើតគ្រួសារ នឹងគេដែរ ហើយនាងគ្រាប់តែចង់ រកបុរសល្អណាស់ម្នាក់ ដូចជា Brad Pitt ស្វាមីរបស់នាង Angelina Jolie ដែរ តែប៉ុណ្ណោះ៕







ប្រភព Lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]