ចិន៖ ហេតុការណ៏ដ៏គួរឲ្យរន្ធត់ និងស្តែងនឹងភ្នែកមួយ បានកើតឡើង ខណៈពេលដែល មនុស្សជាច្រើន កំពុងឈរចាំឡានក្រុង ស្រាប់តែបាក់ស្រុតដី ដូចធរណីស្រូប យកមនុស្សចំនួន ៥នាក់តែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៏ដ៏រន្ធត់មួយនេះ បានកើតឡើង នៅក្នុងទីក្រុង Harbin ខេត្ត Heilongjiang នៃប្រទេសចិន កាលពីថ្ងៃសៅរ៍ ទី២២ ខែសីហា កន្លងទៅនេះ ដែលការបាក់ស្រុតដី ដូចធរណីស្រូបនេះ បានធ្វើឲ្យមនុស្ស ចំនួន ៥នាក់ រងរបួស ប៉ុន្តែមិនបង្កគ្រោះថ្នាក់ ដល់ជីវិតឡើយ។

ជាមួយគ្នានេះដែរ កាមេរ៉ាសុវត្ថិភាព នៅក្បែរកន្លែងកើតហេតុ ក៏ថតបានទិដ្ឋភាព នៅពេលកើតហេតុ ទាំងមូល ផងដែរ ដោយបង្ហាញឲ្យឃើញ ក្នុងចំណោមជនរងគ្រោះ ទាំង៥នាក់នោះ មានម្នាក់ បានតោងបំពង់ទុយយ៉ូ ដែលបង្កប់ក្នុងដីជាប់ ខណៈ៤នាក់ផ្សេងទៀត បានធ្លាក់ចូល ទៅក្នុងរណ្តៅ ដែលបាក់ស្រុតនោះ។

គួរបញ្ជាក់ផងដែរថា ក្រោយកើតហេតុ ជនរងគ្រោះទាំងនោះ បានព្យាយាម តោងឡើងមកលើវិញ ដោយខ្លួន​ឯង និងត្រូវបានគេបញ្ចូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យ៉ាងណាមិញ ចំពោះហេតុការណ៏មួយនេះ កំពុងស្ថិតក្រោម ការស៊ើបអង្កេត នៅឡើយ៕

សូមទស្សនាទិដ្ឋភាព នៅពេលកើតហេតុ៖

ប្រភព ៖ ចិន

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]