កណ្ដាល៖ ជនជាប់ចោទ៥នាក់ ដែល ពាក់ព័ន្ធករណីលួច ព្រះសារីរិកធាតុ នៅលើភ្នំឧដុង្គ កាលពីដើមឆ្នាំ២០១៤ កន្លងទៅនោះ ឥឡូវត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង ខេត្ដកណ្ដាល ប្រកាសសាលក្រមនៅ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ដោយផ្ដន្ទាទោស ពួកគេជាប់ពន្ធនាគារ ក្នុងម្នាក់៧ឆ្នាំ និងបង់ប្រាក់ពិន័យ ចំនួន៨លានរៀល ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកណ្ដាល លោក សាយ សម្ផស្សសេរី បានប្រកាស សាលក្រមជនជាប់ចោទចំនួន៥នាក់ ក្នុងនោះ សន្ដិសុខ៤នាក់ ដែលយាមកាមនៅព្រះសក្យមុនីចេតីយ៍ និងជនដៃដល់ម្នាក់ទៀត ខណៈ ដែលអ្នករត់ម៉ូតូឌុប ត្រូវបានលើកលែងការ ចោទប្រកាន់ ។

មន្ដ្រីសាលាដំបូងខេត្ដកណ្ដាល បានឱ្យដឹងថា ជនជាប់ចោទទាំង៥នាក់ ត្រូវបានតំណាង អយ្យការសម្រេចចោទប្រកាន់ពីបទលួច បូរនីយវត្ថុក្នុងព្រះពុទ្ធសាសនា មានស្ថានទម្ងន់ទោស ។

សូមបញ្ជាក់ថា ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធលួចព្រះសារីរិកធាតុ កាលពីអំឡុង ខែធ្នូ ឆ្នាំ២០១៣ ក្នុងនោះសន្ដិសុខ៤នាក់ រួមមានឈ្មោះ ផា សុខខែម អាយុ៤៦ឆ្នាំ ជាប្រធានឆ្មាំ នៅព្រះសក្យមុនីចេតីយ៍ ទី២ឈ្មោះ កា សាត អាយុ៤៧ឆ្នាំ ទី៣ឈ្មោះ សៀង សារិន អាយុ៥០ឆ្នាំ ទី៤ឈ្មោះ ថៃ ជា និងទី៥ ឈ្មោះ កែវ រស្មី ជាជនដៃដល់លួច ព្រះសារីរិកធាតុ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅផ្ទះ ក្នុងភូមិកកោះ ឃុំខ្វាវ ស្រុក ទ្រាំង ខេត្ដតាកែវ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ខណៈដែលឈ្មោះកាន់ សុភក្ដិ ជា អ្នករត់ម៉ូតូឌុប ត្រូវបានលើកលែងការចោទ ប្រកាន់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]