ខេត្ត​បន្ទាយមានជ័យ​ ៖ ​ដោយ​សារ​ល្បី​រឿង​ជំងឺ​ឈិក និង​ជំងឺ EV-71 ​បាន​ផ្ទុះ​ឡើង​ពួក​ក្មេងៗ​នៅ​ភូមិ​ថ្មី​ ឃុំ​ភូមិ​ថ្មី ​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​នាំគ្នា​ធ្វើ​រូប​ទីង​មោង​​ចង​ នឹង​របង​មុខ​ផ្ទះ​ការពារ​ជំងឺ​ថ្មី​ដែល​​កំពុង​តែ​រាត​ត្បាត​​ទៅលើ​កុមារ ។

​បើ​យើង​ធ្វើ​ដំណើរ​​ឆ្លងកាត់​ឃុំ​ភូមិ​ថ្មី គឺមាន​ភូមិ​១​ដែល​​មាន​ចង​រូប​ទីង​មោង​ច្រើន​ជាង​គេ ។ ​បើ​តាម​ការ​សាក​សួរពី​អ្នក​យក​ព័ត៌​​មាន​​កាល​ពី​​ព្រឹក​ថ្ងៃទី​​២៨ កក្កដា ២០១២ ​មាន​អ៊ុំ​ប្រុស​ម្នាក់​បាន​និយាយ​​ប្រាប់ថា ​ការ​ចង​រូប​ទីង​មោង​នេះ​ គឺ​ពុំ​មែន​​ជំនឿ​ដែល​ទាក់ទង​នឹង​មនុស្ស​ចាស់​នោះ​ទេ ​ប៉ុន្តែ​​គឺ​ពួក​ក្មេង​ប្រុស ក្មេង​ស្រី​នៅក្នុង​ភូមិ​នាំ​​គ្នា​ធ្វើ រួច​ហើយ​ក៏​យក​មក​ចង​នឹង​របង​មុខផ្ទះ។ ​មូល​ហេតុ​ដែល​ពួក​គេនាំ​គ្នា​ធ្វើ​របៀប​នេះ​ដោយ​សារ​ល្បី​ពី​រឿង​កើត​ជំងឺ​ ថ្មី​​ដូច​ជា​ជំងឺ​ឈិក ពិសេស​ជាង​នេះ​ទៀត​​នោះ​គឺ​ពួក​គេ​ភ័យ និង​ព្រួយ​បារម្ភ​ពី​ជំងឺ​​ថ្មី​មួយ​ទៀត​ដែល​កាច​សាហាវ​នោះ​ គឺ​ជំងឺ EV-71 ​​។ ដូច្នេះ​​ពួកគេ​ធ្វើ​រូប​ទីង​មោង​​នេះ​​ប្លែកៗ​​ពីគ្នា​​ ដោយ​ចង​ដប​ទឹក​បរិ​​សុទ្ធ​​មាន​លាយ​លក្ខណ៍​ពណ៌​ឈាម​ខ្លះ​កាន់​ដាវ ពាក់​មួក​សុវត្ថិ​ភាព ខ្លះ​ទៀត​កាន់​​ធ្នូ និង​ខ្លះ​ទៀត​​ចង​ឆ្កាង​ ប៉ុន្តែ​​​ភាគច្រើន​​គឺកាន់​ដាវ​ក្នុង​បំណង​ដែល​ពួកគេ​ធ្វើ​បែបនេះ​ កុំ​ឱ្យ​​ជំងឺ​ថ្មី​ទាំង​២​ប្រភេទ​​នោះ​មកយាយី​ដល់​សុខ​ភាព​របស់​ពួក​គេ​ ប៉ុណ្ណោះ វា​មិន​មែនជា​រឿង​ចម្លែក​នោះ​ទេ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]