ចិន៖ មេឆ្កែចិត្តធម៌មួយក្បាល បានបំពេញតួនាទីជាម្តាយចិញ្ចឹម របស់កូនខ្លាតូចដ៏កំសត់ ពូជស៊ីបឺរី ត្រូវមេខ្លារបស់វា ឈប់យកចិត្តទុកដាក់ជាមួយតទៅទៀត ដែលស្ថិតនៅឯសួនសត្វមួយកន្លែង​ នាខេត្តហឺឡុងជាំង នៃប្រទេសចិន។

ប្រភពព័ត៌មានចិន ឲ្យដឹងថា មេខ្លាមួយក្បាល ទើបនឹងកើតកូនបាន ៤ក្បាល ប៉ុន្តែដោយសារ មិនមានទឹកដោះគ្រប់គ្រាន់ ទើបមេខ្លា ឈប់ឲ្យកូនរបស់វាបៅតទៅទៀត ពោលគឺវាលែងរវីរវល់តែម្តង។

ដោយសារតែតម្រូវការទឹកដោះ សំរាប់កូនខ្លា ចំនួន ១២ដង ក្នុងមួយថ្ងៃ ដើម្បីអាចបន្តជីវិតទៅមុខទៀត ខាងសួនសត្វ បានសំរេចចិត្តផ្ទេរភារកិច្ចបំបៅដោះនេះ ទៅដល់មេឆ្កែមួយក្បាលជាបណ្តោះអាសន្ន ក្នុងរយ:ពេល ៤ខែ មុនពេលកូនខ្លា អាចស៊ីចំណីបានដោយខ្លួនវា៕




ប្រភព៖ Shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]