ឥណ្ឌា៖ វាជារឿងដ៏កម្រមួយ ដែលក្មេងប្រុស អាយុ ត្រឹម២ឆ្នាំម្នាក់ បានកើតមានជំងឺ ដ៏ចម្លែកម្យ៉ាង ដែលធ្វើឲ្យរូបគេ មានប្រដាប់ភេទ រហូតដល់ទៅ ៣ ខុសពីមនុស្សធម្មតា ដទៃទៀត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសដែលមិនទាន់ ត្រូវបានបង្ហាញ អត្តសញ្ញាណម្នាក់ រស់នៅជាមួយម្តាយ របស់គេ ក្នុងប្រទេសឥណ្ឌា បានកើតមានជំងឺចម្លែកម្យ៉ាង ដែលហៅថា Diphallia និងជាជំងឺ ដ៏កម្របំផុត មួយប្រភេទ ពោលគឺអាចកើតមាន នៅលើមនុស្ស តែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស ៥ ទៅ ៦លាននាក់។

ជម្ងឺចម្លែកនេះ បានធ្វើឲ្យកុមារា អាយុ២ឆ្នាំម្នាក់នោះ កើតមានប្រដាប់ភេទ លើសពីមនុស្សដទៃ ដោយសាររូបគេ មានប្រដាប់ភេទ ដល់ទៅ៣ ប៉ុន្តែអាចបត់ជើងតូច តាមប្រដាប់ភេទ តែមួយប៉ុណ្ណោះ។

លើសពីនេះទៀត នៅពេលកុមារាខាងលើ បានកើតមកភ្លាម គ្រូពេទ្យក៏បានពិនិត្យឃើញថា រូបគេចាប់កំណើតមក ដោយមិនមាន ទ្វារលាមកឡើយ។

យ៉ាងណាមិញ កាលពីខែមុននេះ ម្តាយរបស់ក្មេងប្រុសនេះ ក៏បានបញ្ជូនរូបគេ ទៅកាន់មន្ទីរពេទ្យ ក្នុងទីក្រុង Mumbai ដើម្បីធ្វើការវះកាត់ ព្យាបាលរូបគេ ឲ្យជៀសផុត ពីជម្ងឺ និងអវៈយវៈ ដ៏ចម្លែកនេះ។


កុមារាវ័យ២ឆ្នាំម្នាក់ មានជម្ងីដ៏កម្របំផុតមួយប្រភេទ

គ្រូពេទ្យប្រចាំមន្ទីរពេទ្យ បានធ្វើការវះកាត់ បង្រួមប្រដាប់ភេទ២ ដែលមានជាលិកា រួមបញ្ចូលគ្នា រីឯប្រដាប់ភេទ មួយទៀត ដែលសម្បូរ ទៅដោយឆ្អឹងខ្ចីនោះ គ្រូពេទ្យបានសម្រេច ធ្វើការវះកាត់ចេញ តែម្តង ដើម្បីកុំឲ្យមានបញ្ហា នៅពេលក្រោយ។

ជាមួយគ្នានេះដែរ គ្រូពេទ្យក៏បានបង្កើត ទ្វារលាមក តាមរយៈ ការវះកាត់បើកផ្លូវ នៅចុងពោះវៀន ដើម្បីអាចឲ្យគេ ធ្វើការបន្ទោរបង់ បានតាមធម្មតា ផងដែរ។

ជាចុងក្រោយគ្រូពេទ្យ ក៏បានបញ្ជាក់ថា ក្មេងប្រុសម្នាក់នោះ ក៏អាចធ្វើការរួមភេទ បានធម្មតា ហើយសមត្ថភាព បន្តពូជរបស់គេ ក៏មិនត្រូវ​បានខូចខាត អ្វីនោះដែរ៕


ការវះកាត់ផ្លាស់ប្តូរអវៈយវៈ របស់ក្មេងប្រុសនោះ ទទួលបានជោគជ័យ

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]