ភ្នំពេញ៖ ក្នុងសម្លៀកបំពាក់ និងមួកពណ៌ខៀវស្រស់ឆើតឆាយ ជាមួយនឹង ស្នាមញញឹមរាក់ទាក់ ដៃកាន់ទង់ ដែលមានរចនាអក្សរ Note 5 បុរស នារី ប្រមាណ 40 នាក់កំពុងធ្វើដំណើរ ដោយម៉ូតូធំ ហែហមពីក្រោយ ឡាន Note 5 យក្ស និងប៊ិក S Pen ដ៏ទាក់ទាញផ្អើល អ្នកដែលធ្វើដំណើរ តាមដងផ្លូវនានា ពេញទីក្រុងភ្នំពេញ ដែលចាប់ផ្តើមពី ព្រឹកខាងមុខ អាគារភ្នំពេញ និងបញ្ចប់នៅកោះពេជ្រ ម៉ោង៦ល្ងាច ។ព្រឹត្តិការណ៍ដ៏កក្រើកនេះ បានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យ ទី23 ខែសីហា បន្ទាប់ពីការ សម្ពោធទូរស័ព្ទដៃទំនើបចុងក្រោយបំផុត Samsung Galaxy Note 5  កាលពីថ្ងៃសៅរ៍ នៅផ្សារទំនើបសូរិយា ។ 

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយទីផ្សារ នៃក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមាន ប្រសាសន៍ថា ក្បួនដង្ហែនេះ ជាការអបអរសាទរ ការមកដល់ នៃទូរស័ព្ទ Galaxy Note 5 មកកាន់ប្រទេសកម្ពុជា ក៏ដូចជាអបអរដល់ជោគជ័យធំ មួយដល់ Galaxy Note ដែលជាប់ជាទូរស័ព្ទដែលមានប៊ិក និងពេញនិយមជាងគេ បំផុតរបស់ពិភពលោក។ លោកបានថ្លែងថា «ដោយសារតែចំនួនអ្នកកក់ និងទិញ Galaxy Note 5 នៅថ្ងៃសម្ពោធ ច្រើនហួសពីការរំពឹងទុក គឺសឹងតែអស់ ពីស្តុក ដូច្នេះ វាគឺជាប្រវត្តិសាស្ត្រ ដ៏ជោគជ័យមួយ សម្រាប់ក្រុមហ៊ុនសាមសុង »។

លោក សុខឡេង បានបន្ថែមថា «យើងមើលឃើញថា អតិថិជនភាគច្រើន ឬសឹងតែទាំងអស់ ពេញចិត្តបំផុតទៅលើមុខងារ របស់ប៊ិក S Pen ហើយវាក៏ជាផ្នែក ធំមួយ ដើម្បីជម្រុញការលក់នេះ ផងដែរ។ » Galaxy Note5 ជាទូរស័ព្ទស្មាតហ្វូន ដែលមានកញ្ចក់ធំ រាបស្មើ ងាយស្រួលក្នុង ការសរសេរ និងមាន រាងកោងងាយស្រួលកាន់ ដោយប្រើដៃតែម្ខាង ពេលនិយាយទូរស័ព្ទ។ ជាមួយគ្នានេះផងដែរ ប៊ិក S Pen ដ៏ស្រស់ស្អាតថ្មី រចនាឡើងដើម្បីផ្តល់នូវទំនុកចិត្ត ក្នុងការប្រើ ប្រាស់ជាមួយ នឹងមុខងារកាន់ តែច្រើនជាងមុន។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​ គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​ អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​ បរិមាណ​លក់​ ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​ www.samsung.com ​​និង global.samsungtomorrow.com

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]