មួយរយះក្រោយនេះមានការប្តឹងផ្តល់គ្នារវាងក្រុមហ៊ុន Apple ហើយនឹង Samsung ពីរឿងនេះពីរឿងនោះវែងអន្លាយ មិនចាញ់រឿងភាគសាមកុកប៉ុន្មាននោះទេ ហើយក៍នៅតែមានជារឿយៗផងដែរ ។ រឿងដែលសំខាន់នោះគឺក្រុមហ៊ុន Apple បានប្តឹងក្រុមហ៊ុន Samsung ថា បានយកការធ្វើម៉ូដតាមនូវផលិតផលផ្សេងៗរបស់ក្រុមហ៊ុន Apple ដោយក្រុមហ៊ុន Apple បានអះអាងថា សូម្បីតែ Google ក៍ធ្លាប់ប្រាប់ Sumsung ថាកុំយកម៉ូដតាមគេ(Apple)អី តែមិនព្រមស្តាប់ឡើយ ។ 

ក្រុមហ៊ុន Apple បាននិយាយថា : កាលពីខែ កុម្ភះ ឆ្នាំ 2010 Google បានតឿន Samsung ថាផលិតផល P1 ហើយនឹង P3 ដែលមានន័យដល់ Galaxy Tab ហើយនឹង Galaxy Tab 10.1 ដែលមើលទៅដូចនឹង iPad ហើយខាងក្រុមហ៊ុន Google ត្រូវការ“ភាពខុសប្លែក” រវាង iPad ហើយនឹង P3 (Galaxy Tab 10.1) ។ 

ឆ្នាំ 2011 ក្រុមអ្នកធ្វើម៉ូដរបស់ Samsung បានបង្ហើបអោយដឹងថា មានអារម្មណ៍ខូចចិត្តដែល Galaxy S មើលទៅដូច iPhone ម៉ូឌែលចាស់ ដែលពេលខ្លះមើលមិនចេញថាអ្វីជា iPhone អ្វីជា Samsung ដោយគ្រាន់តែខុសគ្នាតែ Logo ប៉ុណ្ណោះ ។ នៅក្នុងខណះនោះផងដែរក្រុមហ៊ុន Samsung ក៍បានលេបខាយដាក់ក្រុមហ៊ុន Apple ថាបានយកម៉ូដពីក្រុមហ៊ុន Sony ។ 

ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook នៅទីនេះដើម្បីទទួលដំណឹងបានមុនគេ

ដោយ Sovann2

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]