តើអ្នកតែងតែចាប់អារម្មណ៍ពីសភាពដៃរបស់អ្នកដែរឬទេ? តើដៃរបស់អ្នកមានសភាពចាស់ជ្រីវជ្រួញ និងស្រអាប់មែនទេ? ប៉ុន្តែពេលនេះសូមកុំបារម្ភទៀតអី ព្រោះមានវិធីសាស្ត្របែបធម្មជាតិ ដែលងាយៗ និងសាមញ្ញ អាចជួយកម្ចាត់បញ្ហានេះបាន និងជួយធ្វើឲ្យដៃអ្នកភ្លឺរលោង ទន់ល្មើយ គឺក្រូចឆ្មា។ ពេលនេះយើង នឹងបង្ហាញប្រិយមិត្ត ពីរបៀបធ្វើក្រែមធម្មជាតិចេញពីក្រូចឆ្មា ដែលល្អឥតខ្ចោះ និងអាចជួយដៃរបស់លោកអ្នក មានពន្លឺភ្លឺរលោង និងមាន សភាពទន់ល្មើយគួរឲ្យចង់ថ្នាក់ថ្នមផងដែរ៖

គ្រឿងផ្សំ៖

  •     ទឹកក្រូចឆ្មា ២ស្លាបព្រា
  •     ម្សៅសូដា
  •     ទឹកឃ្មុំ

គុណសម្បត្តិ៖

  •  ក្រូចឆ្មាៈ សម្បួរទៅដោយជាតិអាស៊ីត ដែលអាចជួយឲ្យដៃរបស់អ្នក មានពន្លឺភ្លឺរលោង និងកម្ចាស់ភាពខ្មៅ     ស្រអាប់ ដោយវាជម្រុះកោសិកាចាស់ៗចេញ។
  • ម្សៅសូដាៈ ធាតុផ្សំនេះ អាចជួយសម្អាតភាពកខ្វក់ នៃស្បែកបានយ៉ាងល្អ។ ដោយវាជួយកម្ចាត់កោសិកាស្បែក ចាស់ៗ ដែលបានស្លាប់ខូចខាត នៅលើផ្ទៃដៃរបស់អ្នក និងជួយបណ្តុះកោសិកាថ្មី ដែលភ្លឺត្រចះត្រចង់មកវិញ។
  • ទឹកឃ្មុំៈ  ធាតុផ្សំ នេះត្រូវបាន ប្រើអស់កាលជាច្រើនសតវត្ស រួចមកហើយ ដោយសារតែ វាមានសារធាតុ ប្រឆាំងអុកស៊ីតកម្ម ។ សារធាតុប្រឆាំងអុកស៊ីតកម្ម នេះជួយក្នុងការ ទប់ស្កាត់ដំណើរការនៃ ភាពចាស់ជ្រីវជ្រួញ បានយ៉ាងមានប្រសិទ្ធិភាពបំផុត។

វិធីប្រើ៖

ប្រើវិធីធ្វើក្រែម ធម្មជាតិសម្រាប់ ដៃរបស់អ្នក :

  • ចាក់គ្រឿងទាំងអស់លាយចូលគ្នា កូរឲ្យសព្វឲ្យទៅជាល្បាយដែលម៉ត់
  • លាបវានៅលើដៃ ហើយជូត និងម៉ាស្សាថ្នមៗរយៈពេល២ ទៅ៣ នាទីជាមុនសិន ហើយទុកវាចោលនៅលើ ស្បែករយៈពេល១០នាទីចាំលាងទឹកចេញជាការស្រេច
  • លាងជាមួយទឹកក្តៅឧណ្ហៗ ដោយមិនចាំបាច់ប្រើសាប៊ូនោះទេ។

អនុវត្តបែបនេះ២ដង ក្នុងមួយសប្តាហ៍ អ្នកនិងទទួលបានដៃដែលទន់ល្មើយ ភ្លឺរលោង គួរឲ្យចង់អង្អែល ជាក់ជាមិនខាន៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]