​សារ​​​​​​ព័ត៌​មាន​បរ​ទេស​​​ផ្សាយ​​ថា នាង​សឺលីន ឆូប្រា ​តា​​រា​សិច​​សីុ​​​ក្នុង​​មជ្ឈ​​ដ្ឋាន​បូលី​វូដ​​​របស់​​ឥណ្ឌា បាន​ក្លា​យ​​ជា​​ត​ា​រា​​​ដំបូង​​​របស់​​ឥណ្ឌា​​ ដែល​ថត​​​រូប​អាស​អាភាស​​​ក្នុង​ទំព័រ​​​ទស្ស​នា​វដ្តី​​«ប្លេប៊យ» ។ ​​មុន​​នេះ​​​នាង​​សូ​ប្រា បាន​​​​បង្ហើប​​​ឱ្យ​​​ដឹង​ថា ​នាង​​​​​សម្រេច​​ចិត្ត​​​ថតរូប​អា​ស​អា​ភាស​ផ្សាយ​​​​ក្នុង​ទស្ស​នា​​វ​ដ្តី​​​«ប្លេប៊យ​»​ ព្រោះ​ចង់​ធ្វើជា​​​តា​រា​បង្ហាញ​ម៉ូដ​​​ក្នុង​ទស្ស​នា​វដ្តី​​ ។

​នាង​​បាន​សរ​សេរ​​​សារ​​លិខិត​​​​ដល់​ទស្ស​នា​វដ្តី​​«ប្លេប៊យ»​​​ថា «ខ្ញុំ​​​​​​ត្រូវ​ការ​​​​​ធ្វើ​ជា​​​តារា​​បង្ហាញ​ម៉ូដ​​ និងទ​ទួល​បាន​ការ​​​ព្រម​ព្រៀង​​​​ក្នុង​​​រយៈ​ពេល​ប៉ុន្មាន​​​​ថ្ងៃ​បន្ទាប់​​ នេះ​​ជា​រឿង​​​មួយ​​​គួរ​​​ឱ្យ​មាន​មោទ​ន​ភា​ព​​​សម្រាប់​​ខ្ញុំ​​ និង​ជន​ជាតិ​​ឥណ្ឌា​ដំបូង​​​​នៅ​ក្នុង​​​ទស្សនា​វដ្តី​​ប្លេ​ប៊យ​ និង​ជា​​​ជោគ​ជ័​​យ​ដែល​​​គ្មាន​នរ​ណា​​ម្នាក់​​​​​ដណ្តើម​​​បាន ។ ទោះ​​​ជា​យ៉ាង​ណា​​​​​ក៏​ដោយ ខ្ញុំ​​​​មិន​បាន​​​ប្រាប់​រឿង​​នេះ​ដល់​ម្តាយ​​ឡើយ​ »។

មាន​​​​ការ​ព្រមាន​​ និង​វាយ​​​ប្រហា​រ​​នាង​​​សឺលីន ​យ៉ាង​ខ្លាំង​ថា ​នាង​ជា​​តារា​​ប្រវត្តិ​​​សាស្ត្រ​​របស់​បូលី​វូដ ​ធាតុ​ពិត​​​គ្រាន់​តែ​​ជា​​តារា​​​​ទី​​៣​ និង​​ធ្លាប់​​​ចូល​រួម​​សម្តែង​ក្នុង​​​​​​ខ្សែ​​ភាព​យន្ត​​​តែប៉ុន្មាន​​​រឿង​ប៉ុណ្ណោះ​ ។ ​នាង​​ធ្វើ​បែប​នោះ​នាំ​​​ឱ្យ​មាន​​​​បម្រែ​បម្រួល​​​​ក្នុង​​​លក្ខណៈ​​​ជា​​អវិជ្ជ​មាន​​​​ដ៏​​ធំ​​​ដល់​សង្គម​​ ជា​ពិ​​សេស​​​បញ្ហា​​​​ឧក្រិដ្ឋ​​កម្ម​​​​​ផ្លូវ​ភេទ​ ដែល​បច្ចុប្បន្ន​​​ប្រទេស​ត្រូវ​​​ប្រឈម​មុខ​​​នឹង​បញ្ហា​​នេះ​ធ្ងន់ ។

នៅ​ក្នុង​​របាយ​​ការណ៍​​​​ផ្សេង​​​ទៀត​បញ្ជាក់​ថា ​បច្ចុប្បន្ន​​​ស្ត្រី​​ឥណ្ឌា​​​នៅទូ​ទាំង​​​​ប្រទេស​​​ក្លាយ​ជា​​​ជន​រង​គ្រោះ​​នៃ​កា​រ​ល្មើស​​​ និង​ជាន់​ឈ្លី​​ផ្នែក​​​​ភេទ​ ​ហើយ​រូប​ស្រាត​​​អាស​អាភាស​​​របស់​នាង​​​សឺ​លីន​ នឹង​​បំផ្លិច​បំផ្លាញ​​​កិត្តិ​​យស​​របស់​ស្ត្រី​​​ឥណ្ឌា​​​ទាំង​​ស្រុង​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]