ភ្នំពេញ៖ ក្រោយពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានកន្លងផុតទៅជិត៥ខែ គេមិនបាន ឃើញការងារថ្មី របស់តារាចម្រៀង ល្បីល្បាញ ក្នុងស្រទាប់ មិត្តយុវវ័យ លោក កែវ វាសនា សោះឡើយ ខណៈដែលតារាចម្រៀង រួមផលិតកម្មជាមួយលោក បានចេញបទចម្រៀង ព្រោងព្រាត មិនថា លោកខេមរៈ សិរីមន្ត លោក ខាន់ ជេមស៍ ឬ ក៏នីកូ ដែលបទចម្រៀងពួកគេ មានហូរហែ មិនស្ងាត់ ផ្ទុយស្រឡះពី កែវ វាសនា ដាច់តែម្ដង។

បើរំឭកដល់ដៃគូចម្រៀង ដ៏ស័ក្តិសមបំផុត ជាមួយ កែវ វាសនា កញ្ញា អ៊ីវ៉ា ត្រូវបានគេ ទំលាយថា នាងកំពុងតែត្រៀមបង្ហាញមុខមាត់ ក្នុងផលិតកម្ម ថោន ដែលនាងបានសំងំ ថតចម្រៀងជាច្រើនបទ និពន្ធដោយកវីល្បីឈ្មោះម្នាក់ និងមានវត្តមាន ដៃគូចាស់នាង ផងទៀត ។ ប្រភពដ៏កក់ក្ដៅមួយ ពីផលិតកម្មថោន បាននិយាយថា វត្តមានតារាចម្រៀង សាន់ដេ រត់មកជ្រកកោន ក្នុងផលិតកម្មថោន មិនមែនតែ អ៊ីវ៉ាទេ ក្នុងនោះក៏មានវត្តមាន កែវ វាសនា ម្នាក់ផងដែរ តែទាំងម្ចាស់ផលិតកម្ម និង សាមីខ្លួនព្យាយាម លាក់បាំង ដើម្បីឲ្យល្បីល្បាញខ្លាំង ពេលបទចម្រៀងចេញលក់លើទីផ្សារ ។

ប្រភពដដែលបានបន្តថា លោក កែវ វាសនា បានថតបទចម្រៀងជា ច្រើនបទ រួចមកហើយ ក្នុងផលិតកម្ម ថោន ហើយមូលហេតុ នៃការចាកពី ផលិតកម្មចាស់ ដោយសារតែលោក ផុតកុងត្រា ។ ម្យ៉ាងទៀត ដោយសារតារាចម្រៀងចំណូលថ្មី ក្នុងផលិតកម្មសាន់ដេ កើនឡើងច្រើន ធ្វើឲ្យបទចម្រៀងលោក មានកាន់តែតិចទៅៗ ក៏ងាកចេញពីផលិតកម្ម រកទ្រនំថ្មី ដែលលោកមិនបានសំឡឹង ទៅណាឆ្ងាយ ក្រៅពីផលិតកម្មថោន ដែលជាផលិតកម្មមួយ ប្រជុំដោយតារា ចម្រៀងប្រុសខ្លាំងៗ ។ ម្យ៉ាងលោកជឿជាក់ លើស្នាដៃនិពន្ធរបស់ អ្នកនិពន្ធល្បី ក្នុងផលិតកម្មនេះ ។ កែវ វាសនា ក៏ប្រហែលជា បន្តចាប់ដៃគូ ជាមួយអ៊ីវ៉ា ក្នុងផលិតកម្មថ្មីនេះផងដែរ ព្រោះគេជឿជាក់ថា ជាការបង្កើតការចាប់អារម្មណ៍ថ្មី ដែលលោកនិងអ៊ីវ៉ា បានប្ដូរទ្រនំ ព្រមៗគ្នា ដើម្បីរក ភាពល្បីល្បាញ ។

លោក កែវ វាសនា មិនអាចសុំកាតបំភ្លឺបន្ថែមបានទេ ព្រោះទូរស័ព្ទលោកខលចូល មិនមានអ្នកលើក ។ លោក កែវ វាសនា មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយបានចូលច្រៀងដំបូង ក្នុងផលិតកម្ម អេសអេសបី ក្រោយពីផលិតកម្មដួលរលំ ក៏លោកចូលមកច្រៀង ក្នុងផលិតកម្ម អឹម បន្ទាប់មកទៀត គឺសាន់ដេ ហើយទ្រនំចុងក្រោយ តែមិនទាន់ចេញមុខគឺ ថោន ។ លោកមានបទចម្រៀងល្បីល្បាញ ជាច្រើនបទ តែបទដែល និយមបំផុត មិនដែលហួសសម័យកាល គឺបទ «លែងហ៊ានប្រាថ្នា» ដែលកម្មវិធីជប់លៀងនានា ពិបាករំលង បទចម្រៀងនេះណាស់ ។ ទស្សនិកអ្នកគាំទ្រ កែវ វាសនា ពិតជាចង់ឃើញលោក មានបទចម្រៀង ច្រៀងដូចមុន ព្រោះគេស្រឡាញ់ ទឹកដមសំលេងពីរោះប្លែកគេ របស់លោក៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា