ចាក់បញ្ចូលទឹកនោមស្រ្តីមានផ្ទៃពោះ ទៅក្នុងប្រព័ន្ធរាងកាយ ។ អ្នកស្រី Sheryl Paloni បានស្រកអស់ជិត ២០ គីឡូក្រាម ដោយសាកវិធីនេះក្រោមការ តាមដានរបស់វេជ្ជបណ្ឌិត ជំនាញខាងសម្រកទម្ងន់ ។ វេជ្ជបណ្ឌិតជំនាញ​ បានប្រាប់ថា ជាតិហរម៉ូន ក្នុងទឹកនោមរបស់ស្រ្ដីមានផ្ទៃពោះ អាចបញ្ឆោតឲ្យប្រព័ន្ធរាងកាយ បញ្ចេញសកម្មភាពដុតកាឡូរីទទួលបានពីអហារក្នុងខ្លួនឲ្យកាន់តែឆាប់រហ័ស។

រួមភេទ ៧ ដងក្នុងមួយថ្ងៃ ។ Pauline Potter អាយុ ៤៧ ឆ្នាំដែលជាប់ ជាស្រ្តីដែលមានទម្ងន់ធ្ងន់ជាងគេ ក្នុងលោក (៣១៧ គីឡូក្រាម) បានស្រកអស់ ៤៤ គីឡូក្រាមក្នុងពេលថ្មីៗនេះ​ដោយសារតែគាត់ រួមភេទ ៧ ដងក្នុងមួយថ្ងៃ។ ថ្មីៗនេះគាត់បានជួបរួមរស់ជាមួយ ប្ដីមុនរបស់គាត់ ហើយពួកគេឡើងគ្រែ ៧ ដងក្នុងមួយថ្ងៃ ។ គាត់បានប្រាប់ថា ក្នុងមួយដងៗ រាងកាយរបស់គាត់អាចដុត ៥០០ កាឡូរី ។ គាត់បរិភោគអាហារក្នុងមួយថ្ងៃ ស្មើនឹង ១០០០០ កាឡូរី ចំណែកឯស្រ្តីធម្មតាវិញ បរិភោគតែ ២០០០ ទៅ ២៥០០ កាឡូរីតែប៉ុណ្ណោះ។ លោក Alex ដែលជាប្ដីមុនរបស់គាត់មានទម្ងន់តែ ៦៣ គីឡូក្រាមតែប៉ុណ្ណោះ។

ស្នាក់នៅលើតំបន់ភ្នំខ្ពស់ ។ អ្នកស្រាវជ្រាវមួយក្រុម បានយកមនុស្ស​ ២០ នាក់ដែលមាន បញ្ហាលើសទម្ងន់ខ្លាំង ទៅស្នាក់នៅលើភ្នំដែលមានកម្ពស់ខ្ពស់ រួចហើយឲ្យនៅសម្រាក បរិភោគអាហារដូចធម្មតា ដោយមិនបាច់ហាត់ប្រាណ។ លទ្ធផលពិសោធ បញ្ជាក់ថាអ្នកទាំងនោះម្នាក់ៗ ស្រកយ៉ាងតិចណាស់ ១ គីឡូក្រាមក្នុងមួយសប្តាហ៍។​ នៅតំបន់ខ្ពស់ រាងកាយរបស់យើងអាចទទួលអាហារតិចជាង ៧០០ កាឡូរី នៅពេលយើងរស់នៅទីទាប។ ប៉ុន្ដែអ្នកស្រាវជ្រាវបានប្រាប់ថា បើយើងនៅតែបន្តស្នាក់នៅទីខ្ពស់ រាងកាយនឹងស៊ាំនឹងកម្ពស់ ហើយនឹងទទួលបានអាហារដូចធម្មតា។ វិធីសាស្រ្តល្អបំផុត​ គឺអ្នកដែលមានបញ្ហាទម្ងន់អាចមកសម្រាកលំហែរកាយមួយសប្ដាហ៍ រាល់ខែ នៅកន្លែងដែលមានកម្ពស់ខ្ពស់ ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]