ថ្មីនេះៗ បុរសជាង ៣០ នាក់បានវាយធ្វើបាប និង ចាប់សម្រាត នារីម្នាក់ នៅមុខក្លឹបនាត្រី មួយនៅទីក្រុង Guwahati ប្រទេស ឥណ្ឌាដោយមិនមានមូលហេតុ ច្បាស់លាស់ ។ សកម្មភាពទាំងនេះបាន ត្រូវគេថត និង ចែកចាយតាម អ៊ីនថឺណេត ធ្វើឲ្យប្រជាជនរាប់សែននាក់ ក្នុងទីក្រុងនោះខឹងសម្បាយ៉ាង ខ្លាំង នឹង ដាក់សម្ពាធដល់ ប៉ូលីសឲ្យតាមចាប់ជនដៃដល់មួយក្រុមធំនោះ ។

ប៉ូលីសបានចាប់បានជនដៃដល់ចំនួន ១១ នាក់ដែលមានមុខច្បាស់ក្នុង វីដេអូឃ្លីបដែលបានចែកចាយ  នឹងកំពុងតាមចាប់ជានដៃដល់ផ្សេងៗទៀត។ តាមព័ត៌មានស្ថានីយទូរទស្សន៍ NDTV របស់ប្រទេសឥណ្ឌា បុរសទាំង ៣០ នាក់នោះចាប់ទាញនាង វាយធ្វើបាប នឹង ទាញអាវនាងរបូតអស់ រយៈពេលជាង ៣០ នាទីមុននឹង ប៉ូលីសបានមកដល់ សង្រ្គោះនាង ។ តាមព័ត៌មាន នាងជនរងគ្រោះជាសិស្សសាលាវិទ្យល័យថ្នាក់ទី ១១ ។

បុរសទាំង ៣០ នាក់នោះក្នុងវីដេអូ មានទឹកមុខសប្បាយរីករាយ ហើយគ្មានការសោកស្តាយក្នុងការធ្វើបាបនារីក្មេងក្ រោមអាយុនេះសោះ ជនម្នាក់ក្នុងបុរសមួយក្រុមធំនេះ ត្រូវបានគេនិយាយថាជាតួកុន មួយផងដែរ។ សកម្មភាពនេះត្រូវបានថតដោយ អ្នកយកព័ត៌មានម្នាក់ ដែលត្រូវគេបានរិះគន់ថា មិនបានចូលជួយនាង បានតែទូរស័ព្ទហៅប៉ូលីស និង ប្រឹងថតសកម្មភាព និង ថតយកមុខជនដៃដល់។

តើប្រិយមិត្តមានមតិយ៉ាងណាចំពោះហេតុការណ៍នេះ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]