រាជធានីភ្នំពេញ ៖ មាន​ករណី​ទំនាស់​គ្នា​​ផ្ទុះ​​អាវុធ​មួយ​បាន​កើតឡើង​​ដែល​បង្ក​ដោយ​ជន​ល្មើស​២​នាក់​ ប្រដាប់​ដោយ​អាវុធ​ខ្លី​ និង​កាំបិត​បុ័ង​តោ​ បាញ់​ជន​រងគ្រោះ​​ជា​មិត្ត​ភក្តិ​​ម្នាក់​ចំ​ក្លៀក​ខាង​ឆ្វេង​១​គ្រាប់ បណ្តាល​ឱ្យ​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ​ដោយ​សារ​តែ​រឿង​ឈ្លោះ​ដណ្តើម​ស្រី​គ្នា​ កាល​ពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៩ កក្កដា ២០១២ ​នៅ​ចំណុច​បន្ទប់​​លេខ​៥១៦ សណ្ឋា​គារ​សម្បត្តិ​ផល​ តាម​បណ្តោយ​ផ្លូវ​លេខ​១៥០ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក។

​ជន​រងគ្រោះ​មាន​ឈ្មោះ​​ផុន វុទ្ធា ​​ហៅ​ជ្រូក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​មាន​ទីលំនៅ​​ផ្ទះ​លេខ​១២២ED ផ្លូវ​លេខ​១០៧ ​សង្កាត់​​អូរ​ឫស្សី​៤ ខណ្ឌ​៧មករា ​ត្រូវជន​​ល្មើស​ដែល​ជា​មិត្តភក្តិ​បាញ់​​១​គ្រាប់​ចំ​ក្លៀក​ខាងឆ្វេង​​រង​របួស ។ ចំណែក​​ជន​ដៃ​ដល់​ ១-ឈ្មោះ​​សាន សុផល ជា​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ និង​២-ឈ្មោះ​​រិន ជា​នគរ​បាល​ បន្ទាប់​​ពី​កើត​ហេតុ​រត់​គេច​ខ្លួន​បាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]