ឡាវ៖ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ នឹងធ្វើការប្រកួតមិត្តភាពកំដៅសាច់ដុំ ទល់នឹងក្លឹបបាល់ទាត់ Korat Swat Cat ដែលស្ថិតនៅក្របខណ្ឌកំពូលរបស់ថៃ ហើយគ្រោងប៉ះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈសំរាប់ ការប្រកួតជម្រុះពានរង្វាន់ បាល់ទាត់ពិភពលោក ២០១៨ ដែលឡាវ នឹងត្រូវប៉ះកូរ៉េខាងត្បូង នៅដើមខែក្រោយ។


ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ក្រុមជម្រើសជាតិឡាវ នឹងត្រូវទៅកាន់ទឹកដី កូរ៉េខាងត្បូង សំរាប់ការប្រកួតលើកទី៣របស់ខ្លួន នៅថ្ងៃទី៣ កញ្ញា ដែលការប្រកួតនោះ នឹងធ្វើឡើងនៅកីឡដ្ឋាន Hwaseong ទីក្រុង Hwaseong។ ឡាវនឹងប្រមូលផ្តុំហ្វឹកហាត់នៅថ្ងៃ ២២ខែនេះ រួចធ្វើដំណើរ ទៅខេត្ត Korat នៅថ្ងៃ ២៦ ដើម្បីប្រកួតមិត្តភាពនៅទីនោះ។ ៣ ថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៩ ឡាវនឹងត្រូវប៉ះជម្រើសជាតិកម្ពុជា ដែលការប្រកួតនឹងធ្វើឡើង នៅទីក្រុងបាងកក។

គួរបញ្ជាក់ថា ២ប្រកួតដំបូង ក្នុងការជម្រុះពានរង្វាន់ពិភពលោក ២០១៨ ឡាវប្រកួតស្មើ ២ ទល់នឹង២ ជាមួយ មីយ៉ាន់ម៉ា និងចាញ់ លីបង់ ០ ទល់នឹង២ នៅទឹកដីខ្លួនឯង។ ដោយឡែក កម្ពុជាដែលទើបនឹងឈ្នះ ប៊ូតង់ ២ ទល់នឹង០ ក្នុងការប្រកួតមិត្តភាពយប់មិញ ក៏ធ្វើមិនសូវបានល្អដែរ ក្នុងការប្រកួតជម្រុះពានរង្វាន់ពិភពលោក ក្រោយប្រកួតទី១ ចាញ់ សឹង្ហបុរី ០ ទល់នឹង ៤ និងប្រកួតទី២ ចាញ់ អាហ្វហ្គានីស្ថាន ០ ទល់នឹង ១៕


ក្រុមជម្រើសជាតិ ឡាវ

ប្រភព៖ បរទេស

ដោយ៖​ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]