ខេត្ត​កណ្តាល ៖ ​ស្ត្រីចំណាស់​​ជនជាតិ​វៀត​ណាម ​ម្នាក់​​បាន​ចាញ់​​បោក​ប្រុស​ស្នេហ៍​​ហេង​ស៊យ ​ប​ង់​ខ្លួន​ប្រាណ​ ហើយ​ត្រូវ​វណ្ឌ​.ក​​ទៀត ដោយ​ប្រុស​ស្នេហ៍​​លួង​លោម​នាំ​ទៅ​ទិញ​​ម៉ូតូ​​ដើរតួ​ជា​ប្តី​​ ពេល​​ដែល​តថ្លៃ​​​ត្រូវរ៉ូវ​​​គ្នា​ហើយ​​ត្រូវ​ប្តី​​ហេង​ស៊យ​​សុំ​ជិះ​សាក​មិន​ទាន់​ឱ្យ​លុយ​ក៏​ទៅ​បាត់​រហូត​ទុកឱ្យ​ស្ត្រី​ខាងលើ​វណ្ឌ​.ក​​តែម្នាក់​ឯង គឺត្រូវ​​ម្ចាស់​ម៉ូតូ​ប្តឹង​នគរបាល​ក្រុង​តាខ្មៅ ឱ្យ​ចាប់ខ្លួន​ពីបទ​ឆបោក​​​កាលពីវេលា​​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​​​១៦ កុម្ភៈ នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ​ក្រុង​​តា​ខ្មៅ ។

លោក​កេត វ៉ាន់​​ថា នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​​​នៃ​អធិ​ការ​ដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឱ្យដឹងថា ស្ត្រី​ដែល​វណ្ឌ.ក​​ចាញ់​បោក​ប្រុស​​ស្នេហ៍ហេង​ស៊យ​នោះ​ឈ្មោះ​​ឡាំ ធីណារី អាយុ​៥០ឆ្នាំ ​ជន​ជាតិ​វៀត​ណាម ​មុខរបរ​លក់​កាហ្វេ​នៅ​ខណ្ឌ​ចំការ​មន។ ចំណែក​​ដើម​បណ្តឹង​​ឈ្មោះ​យី ឡុង ភេទ​ប្រុស អាយុ​​៥២​ឆ្នាំ​​ មាន​ទីលំនៅ​​​ភូមិ​​តាខ្មៅ សង្កាត់​​តា​ខ្មៅ ​ក្រុង​តា​ខ្មៅ ជាអ្នក​​​​លក់​ម៉ូតូ ។ ​នៅ​ថ្ងៃ​កើតហេតុ​​​បុរស​ចំណាស់​ម្នាក់​ និង​ស្ត្រី​ម្នាក់​ឈ្មោះ​​ឡាំ ធីណារី បាន​ជិះ​ម៉ូតូឌុប​ជា​មួយ​គ្នា​មក​សួរ​ទិញ​ម៉ូតូ​​ម៉ាក​ហុងដា C125 ​ស៊េរី​ឆ្នាំ​​២០០៣ ​​ពណ៌ខ្មៅ ​ពី ឈ្មោះ​​យី ឡុង ​ក៏ត្រូវរ៉ូ​វ​គ្នា​​ក្នុ​ងតម្លៃ​៥៥០​ដុល្លារ ។ ​បុរស​ម្នាក់​នោះ​ក៏​សុំ​ជិះ​សាក ឯ​អ្នក​លក់​​គិតថា ប្រពន្ធ​នៅទីនេះ​ក៏​យល់​ព្រម​ឱ្យ​ជិះ​សាក​ ស្រាប់តែ​​បាត់រហូត​មិន​ឃើញ​​ត្រឡប់​មក​វិញ ក៏​ប្តឹង​សមត្ថ​កិច្ច​តែម្តង ។

នៅចំពោះ​មុខសមត្ថ​កិច្ច​​​ស្ត្រីឈ្មោះ​​ឡាំ ធីណារី ​បាន​ឆ្លើយ​សារ​ភាពថា ​ខ្លួន និង​បុរស​ដែល​​​ជិះ​ម៉ូតូ​ទៅ​បាត់​នោះ ទើបតែ​ស្គាល់គ្នា​មួយ​រយៈ​​ពេល​ខ្លី​មិន​ស្គាល់​ឈ្មោះ​ទេ ។ ​នៅ​ថ្ងៃទី​១៥ កុម្ភៈ ​បុរស​នោះ​បាន​លួង​លោម​​សុំ​ស្រឡាញ់​​ខ្លួន​ ហើយ​ក៏​យល់​ព្រម​នាំគ្នា​​ទៅដេកផ្ទះ​សំណាក់​​មួយ​ក្នុង​រាជធានីភ្នំពេញ ដោយ​​​បុរស​​​នោះ​សន្យា​ថា ​ស្រឡាញ់​​យកជា​ប្រពន្ធ​​រហូត ។ ​ក្រោយ​​ពី​ដេក​​ជា​មួយ​គ្នា​​នៅផ្ទះសំណាក់​​មួយ​យប់ លុះ​​ព្រឹក​ឡើង​​​ប្រុស​ម្នាក់​នោះ​បាន​បង្ហាញ​លុយ​ ហើយ​ប្រាប់​​ថា ​យក​ទៅ​ទិញ​ម៉ូតូ​ឱ្យ។ ស្ត្រីនោះ​​រៀប​រាប់​​ទៀតថា ​បន្ទាប់​មក​បុរស​នោះ​ក៏​បបួល​ខ្លួន​មក​ក្រុង​តា​ខ្មៅ  ដើម្បីទិញ​ម៉ូតូ​​មួយ​គ្រឿង​ និង​បាន​ប្រាប់​​ទៀត​ថា ពេល​ទៅដល់​កន្លែង​ទិញ​ម៉ូតូ​ប្រាប់​អ្នក​លក់​ថា យើង​ទាំងពីរ​នាក់​ជាប្តី​ប្រពន្ធ​​នឹងគ្នា ។ ​ពេល​តថ្លៃ​ម៉ូតូ​ត្រូវ​គ្នា​​ក្នុង​តម្លៃ​៥៥០​ដុល្លារ បុរស​នោះ​ក៏​សុំ​ជិះ​ម៉ូតូ​សាកស្រាប់តែ​ទៅ​​បាត់​​រហូត​ ។

បច្ចុ​ប្បន្ន​ស្ត្រីឈ្មោះ​ឡាំ ធីណារី ​ត្រូវ​បាន​​នគរ​បាល​​ក​សាង​សំណុំ​រឿង​ បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​​កណ្តាល ដើម្បី​ចាត់​ការតាម​ច្បាប់​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]