សត្វចំលែកមួយក្បាលដែលត្រូវបានគេឃើញ នៅក្រោមស្ពានមួយនៃទីក្រុង New york សហរដ្ឋអាមេរិច ហើយវាបានធ្វើអោយប្រជាជននៅទីនោះ ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដឹងនូវ ព័ត៌មាននេះ។

ដោយយោងទៅតាមគេហៈទំព័រ Orange ចុះផ្សាយនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១២ បានអោយដឹងថា សត្វចំលែកនេះត្រូវបានថតដោយ អ្នកស្រី Denise Ginley ក្នុងខណៈពេលដែលរូបគាត់ ដើរនៅតាមផ្លូវក្បែរស្ពាន Brooklyn ក្នុងតំបន់ Manhattan។ អ្នកស្រី Denise បាននិយាយថា "ដំបូងខ្ញុំបានភ័យខ្លាចខ្លាំងណាស់នៅពេលដែល ខ្ញុំបានឃើញវា ប៉ុន្តែ ខ្ញុំបានសម្រេចចិត្ត យកកាមេរ៉ាហើយផ្លោះរបង ចូលទៅក្បែរសាកសពវា និង ថត។" គាត់បានបន្តទៀតថា "វាមើលទៅដូចជា ជ្រូកបន្តិច ឆ្កែបន្តិច កណ្តុរយក្សបន្តិច ហើយខ្ញុំមិនអាចសន្និដ្ឋានបានឡើយ ថាវាជាសត្វអ្វី ប៉ុន្តែខ្ញុំបានគិតក្នុងចិត្តថា ប្រហែលជាសត្វនេះត្រូវបាន រដ្ឋាភិបាល យកទៅពិសោធន៍ ប៉ុន្តែពួកគេមិនបានប្រាប់ អោយប្រជាពលរដ្ឋដឹងហើយមើលទៅ"។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]