ព័ត៍មានចចាមអារាមរបស់ iPhone 5 នៅមួយរយះចុងក្រោយនេះមានចេញមកញឹកញាប់ណាស់ ដោយចុងក្រោយនេះមានព័ត៍មានថ្មីៗមកថា iPhone 5 បង្ហាញខ្លួននៅថ្ងៃទី 21 កញ្ញាខាងមុខនេះ ។ គេហទំព័រធំៗដ៍ល្បីដូចជា PhoneArena ហើយនឹង App4Phone បានចេញមកប្រាប់នូវដំណឹងនេះ ដោយមិនបានប្រាប់នូវប្រភពនោះទេ ដោយបានប្រាប់ត្រឹមតែថា iPhone ម៉ូដែលថ្មី នេះនឹងបង្ហាញខ្លួននៅថ្ងៃ សុក្រ ទី 21 ខែ កញ្ញា ឆ្នាំ 2012 ។ តាមដែលយើងសង្កេតឃើញនោះ ថ្ងៃទី 21 កញ្ញា ត្រូវជា ថ្ងៃ សុក្រ តាមធម្មតាក្រុមហ៊ុន Apple តែងតែបង្ហាញផលិតផលថ្មីៗ នៅថ្ងៃអង្គារ រឺ ក៍ថ្ងៃព្រហស្បតិ៍​ច្រើនជាង ដូចជា iPhone 4S បង្ហាញខ្លួននៅថ្ងៃ អង្គារ រីឯ The new iPad (iPad 3) បង្ហាញខ្លួននៅថ្ងៃ ព្រហស្សត៍ សំរាប់ iPhone 5 វិញក្រុមហ៊ុន Apple អាចផ្លាស់ចិត្តក៍ថាបាន ។ ព័ត៍មាននេះ ក៍អាចក្លាយជាការពិតផងដែរ ព្រោះថាចូលដល់ត្រីមាសទី 4 ល្មមផងដែរ មានដំណឹងអ្វីថ្មីជាងនេះ គេហទំព័រ Sovann2.com នឹងយកមកជូនលោកអ្នកនៅពេលក្រោយទៀត ។
ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook នៅទីនេះដើម្បីទទួលដំណឹងបានមុនគេ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]