អូស្ត្រាលី៖ នេះគឺជាពិធីមង្គលការ ដែលអាចនិយាយបានថា ពិតជាអស្ចារ្យ មិនសរសើរមិនបាន និងពិតជាគួរឲ្យ ច្រណែនបំផុត ចំពោះកូនក្រមុំ កូនកំលោះ មួយគូនេះ។

តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេល ៦នាទី និង ២៩វិនាទី បានបង្ហាញនូវទិដ្ឋភាព ដ៏អស្ចារ្យ នៃពិធីមង្គលការ របស់កូនក្រមុំ កូនកំលោះមួយគូ ដែលហ៊ានចំណាយលុយ ខ្ទង់លានដុល្លារ និងសម្ភារៈ ជាច្រើន ដែលមើលហើយ ពិតជាកើតចិត្តច្រណែន ជាក់ជាមិនខាន។


រូបភាព របស់កូនកំលោះកូនក្រមុំ ដែលមានពិធីមង្គលការដ៏អស្ចារ្យនោះ

ក្នុងឃ្លីបវីដេអូនេះ គឺជាពិធីមង្គលការ របស់ជនជាតិអូស្ត្រាលី ដែលកូនក្រមុំ មានឈ្មោះថា Aysha ហើយកូនកំលោះ មានឈ្មោះថា Salim Mehajer បានធ្វើឲ្យកក្រើក និងល្បីរន្ទឺ ពេញបណ្តាញអ៊ីនធឺណែត ក៏ដូចជាសារព័ត៌មាន ក្នុងស្រុកជាច្រើន។

ជាមួយគ្នានេះដែរ នៅក្នុងពិធីមង្គលការនេះ បានប្រើប្រាស់ឧទ្ធម្ភាគចក្រ រហូតដល់ទៅ ៤គ្រឿងឯណោះ និងមានរថយន្ត ទំនើបៗ ចំនួន ៣៥គ្រឿង ផ្សេងទៀត ដូចជា Lamborghini និង Hummer ហើយក៏មានម៉ូតូ Harley-Davidson ចំនួន ៤៥គ្រឿង ទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា គ្រាន់តែឧទ្ធម្ភាគចក្រ រថយន្ត និងម៉ូតូ ទំនើបៗទាំងនោះ បានចំណាយអស់ ច្រើនជាង ៥០លានដុល្លារអូស្រ្តាលី (ជាង ៣៦លាន ដុល្លារអាមេរិក) ទៅហើយ៕

តោះ! ចង់ដឹងថា មង្គលការមួយនេះ មានភាពអស្ចារ្យកំរិតណា សូមទស្សនាទាំងអស់គ្នា៖

​ប្រភព៖ Facebook

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]