ប្រិយមិត្តសាកគិតទៅមើលថាបើសិនជា យើងផឹកកាហ្វេអស់ហើយ ញ៉ាំទាំងពែងកាហ្វេទៀតនោះ តើវាមានលក្ខណៈប្លែកកំរិតណា?

ប៉ុន្តែអ្វីដែលយើងបានគិតនោះ ត្រូវបានក្រុមហ៊ុនមួយ ក្នុងប្រទេស អាមេរិកកំពុងតែរៀបចំគម្រោងច្នៃប្រឌិត និង ចែកចាយលក់ជុំវិញពិភពលោក។

ដោយយោងទៅតាមគេហៈទំព័រ fastcoexist ដែលបានចុះផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ បានអោយដឹងថា អ្នកច្នៃប្រឌិតកែវនោះបាននិយាយថា "វាពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកដែលខ្ជឹលយក ពែងកាហ្វេទៅទុកនៅកន្លែងដើមវិញ ឬក៏លាងពែងបន្ទាប់ពីផឹកកាហ្វេហើយនោះ ដោយយើងគ្រាន់តែញ៉ាំពែងកាហ្វេនោះតែម្តងជាការស្រេច"។

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]