ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយ ផ្តាច់មុខ នូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា​ នឹងរៀបចំព្រឹត្តិការណ៍ តាំងបង្ហាញរថយន្ត Ford ចំនួន៤ថ្ងៃ គឺចាប់ពីថែ្ងទី១៨ ដល់ថៃ្ងទី ២១ ខែសីហា ឆ្នាំ២០១៥ នៅផ្សារទំនើប AEON ចាប់ពីម៉ោង ៩ព្រឹក​ ដល់ ម៉ោង​ ៩ យប់។


ការដាក់តាំងបង្ហាញនេះ នឹងមានវត្តមានរបស់រថយន្ត Ford Mustang, Fiesta, Explorer និង Ranger 2016 សេរីថ្មី រូបរាងថ្មី ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសជូនអតិថិជន ឲ្យបានយល់ជ្រាប ច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយ របស់រថយន្ត Ford ដូចជាបច្ចេកវិទ្យា ប្រព័ន្ធផ្តល់ដំណឹងដល់ អ្នកបើកបរពេល មានអារម្មណ៍ងងុយដេក ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកឲ្យអ្នកបើកបរ បើកក្នុងគន្លង​ និងគំនូសផ្លូវត្រឹមត្រូវ........ និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជននឹងមាន ឱកាសទទួលបាន នូវកម្មវិធីផ្តល់ជូន ពិសេសៗ ជាច្រើនទៀតដែលបានផ្តល់ជូន ក្នុងឱកាសនៃការ តាំងបង្ហាញរថយន្តនេះផងដែរ។​

សូមមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងរថយន្ត Ford Ranger 2016 រូបរាងថ្មី ឥឡូវនេះ!

សំរាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកលេខ 012 333 975 ។​

 បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]