ក្នុងការប្រកួតកីឡា អូឡាំពិក ថ្ងៃនេះ កីឡាករ កម្ពុជា KHOM Ratanakmony និង​ប្រកួតជាមួយកីឡាករ CASTILLO Nabor មកពីប្រទេស Mexico ក្នុងវិញ្ញាសា យូដូ ៦០ គីឡូក្រាម នៅថ្ងៃសៅរ៍នេះ វេលាម៉ោង ៤ កន្លះ ល្ងាច (ម៉ោងនៅកម្ពុជា) ។ កីឡាករកម្ពុជា មានអាយុ ២៩​ ឆ្នាំ មានកម្ពស់ ១៦៩ សង់ទីម៉ែត្រ ចំណែកឯកីឡាករ Mexico មានអាយុ ២១ ឆ្នាំ និងកម្ពស់ ១៦០ សង់ទីម៉ែត្រ ។ កីឡាករកម្ពុជានឹងប្រកួកក្នុង ឯកសណ្ឋានពណ៌ស។ Khmerload សង្ឃឹមថា ស្ថានីយទូរទស្សន៍កម្ពុជា និង ខ្សែរកាប មានសំណាងចាប់បានការប្រកូត របស់កីឡាករកម្ពុជាផ្នែក យូដូ នេះ។

សូមបញ្ជាក់ថាកីឡាករ Ratanakmony បានទទួលមេដៃប្រាក់ ក្នុងកីឡា SEA GAME ក្នុងឆ្នាំ ២០១១។

Khmerload និងផ្ដល់ជាលទ្ធផលប្រកូតដល់ប្រិយមិត្ត ទោះបីប្រិយមិត្តមិនបាន ទស្សនាការប្រកួតនេះផ្ទាល់ក៏ដោយ។

 

រូបភាពកីឡាករ និង​ ការិនីកម្ពុជា ដើរក្នុងពិធីបើកកីឡា អូឡាំពិក ២០១២ នៅក្រុងឡុង ចក្រភពអង់គេ្លស។

រូបបានមកពី facebook.com/welovecambodia

ដោយ​ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]