ទូរស័ព្ទស្មាតហ្វូន Galaxy S6 edge+ មានផ្ទៃអេក្រង់កោងសម្រាប់ ការកំសាន្តសម្បូរបែប ឯ Galaxy Note5 ដំណើរការកម្មវិធីច្រើនក្នុង ពេលតែមួយ ផ្តល់មុខងារលើសពីទូរស័ព្ទធម្មតា

ក្រុមហ៊ុនសាមសុង អេឡិចត្រូនិក បានប្រកាសជាសកល កាលពីយប់ថ្ងៃទី 13 សីហា នៃការបើក បង្ហាញរូបរាងទូរស័ព្ទជំនាន់ថ្មី Samsung Galaxy S6 edge+ និង Galaxy Note 5 ដែលត្រៀមដណ្តើម យកចំណែកទីផ្សារទូរស័ព្ទដៃអេក្រង់ធំ បន្តទៀត បន្ទាប់ពីនាំមុខគេ លើទីផ្សារចាប់តាំងពី ឆ្នាំ2011 មកម្ល៉េះ ។



Samsung Galaxy S6 edge+ និង Galaxy Note 5 គឺជាការច្របាច់បញ្ចូលគ្នា ទាំងរូបរាង ទាំងមុខងារសំខាន់ៗ ឈាន មុខគេលើទីផ្សារ រួមមានបច្ចេកវិទ្យា អេក្រង់ធំ គុណភាពកាមេរ៉ា ដែលផ្តល់នូវវីដេអូ និងរូបភាពច្បាស់ បច្ចេកវិទ្យាសាកថ្ម (ទាំងប្រើខ្សែ និងឥតខ្សែ) និងប្រព័ន្ធដំណើរការ ដែលមានល្បឿន លឿន។ ជាមួយការបន្ថែមទំហំអង្គចង ចាំរហូតដល់ 4GB RAM ទៅលើទូរស័ព្ទ ដៃទាំងពីរនេះ នឹងធ្វើឲ្យសមត្ថភាព ដំណើរការរបស់វា កាន់តែខ្លាំងជាង ទូរស័ព្ទនានានៅ លើទីផ្សារ។ វាក៏អាចឲ្យ អ្នកប្រើប្រាស់ ដំណើរការកម្មវិធី ច្រើនក្នុងពេលតែមួយ ទោះបីជាកំពុងតែផ្ញើសារ ប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម  ឫលេងហ្គេមព្រមគ្នា ដោយមិនភ័យខ្លាច ថាវាគាំងនោះទេ។

ជាមួយកញ្ចក់កោងទំហំ 5,7 អ៊ីញជ៍ អេក្រង់ Quad HD Super AMOLED នឹងធ្វើឲ្យ ទូរស័ព្ទ Galaxy S6 edge+ ផ្តល់នូវបទពិសោធន៍ នៃការកម្សាន្តកាន់ តែអស្ចារ្យនិង សម្បូរបែប។ ជាមួយ នឹងការរចនារូបរាងថ្មី Galaxy Note5 ផ្តល់នូវមុខងារគ្មានគូប្រៀប ជាច្រើនដូចជា SideSync  ប៊ិក S Pen ជំនាន់ទី 5 ដែលមានសមត្ថភាពធ្វើ ការច្រើនក្នុងពេលតែមួយកាន់តែ អស្ចារ្យខ្លាំងជាងមុន។  

Samsung Pay ដែលកម្មវិធីងាយរបស់សាមសុង សម្រាប់ការទូទាត់ វិក័យប័ត្រគ្រប់ទីកន្លែង ប្រកប ដោយសុវត្ថិភាពខ្ពស់ ដែលនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវថ្ងៃទី 20 សីហា នៅប្រទេស កូរ៉េ  និងថ្ងៃទី 28 កញ្ញា នៅសហរដ្ឋអាមេរិក ខាងមុខនេះ ។ តាមរយៈប្រព័ន្ធ សុវត្ថិភាពទិន្នន័យ Samsung KNOX កម្មវិធីស្គែន ម្រាមដៃ  និងការចម្លងទិន្នន័យ ឌីជីថល ធ្វើឲ្យ Samsung Pay អាច ដំណើរការបាន ទាំងលើបច្ចេកវិទ្យា MST (Magnetic Security Transmission) និង លើ NFC (Near Field Communication) ដែលនាំអ្នក ប្រើប្រាស់ឆ្ពោះ ទៅកាន់ពិភពមួយដែលមិនចាំបាច់ យកលុយ ឫកាតធានាគា តាមខ្លួន។

លោក JK Shin អគ្គនាយកប្រត្តិបត្ត និងជាប្រធានផ្នែកទូរស័ព្ទដៃនិង ព័ត៌មានវិទ្យា នៅក្រុមហ៊ុនសាមសុង បានមានប្រសាសន៍ថា៖  «នៅសាមសុង យើងជឿជាក់យ៉ាងម៉ុតម៉ាំថា ទូរស័ព្ទ អេក្រង់ធំ អាចឲ្យអ្នកប្រើប្រាស់ កាន់តែងាយស្រួលក្នុងការទស្សនា និងការធ្វើការ ងារគ្រប់ទីកន្លែង។ ជាមួយការបង្ហាញ ជាផ្លូវការ Samsung Galaxy S6 edge+ និង Galaxy Note5 នេះ យើងសង្ឃឹមថា ការតាំងចិត្តដោយ មិនខ្លាចភាពនឿយ ហត់ក្នុងការ បង្កើតថ្មីរបស់យើង សុទ្ធសឹងតែជា តម្រូវការរបស់ អ្នកប្រើប្រាស់។

Galaxy S6 edge+ ល្អបំផុតសម្រាប់ការកម្សាន្ត

Galaxy S6 edge+ ជាការអភិវឌ្ឍដ៏ជោគជ័យនៃ Galaxy S6 edge ដែលធ្វើឲ្យកាន់ តែប្លែក និងល្អផ្តាច់គេ ព្រមទាំងមានរូបរាងកាន់ តែសង្ហា និងត្រូវបានរចនា យ៉ាងល្អឥតខ្ចោះ។ វាមានកម្មវិធី Apps edge ដែលអាចឲ្យ អ្នកប្រើប្រាស់ងាយស្រួលក្នុង ការចូលទៅកាន់ កម្មវិធី ដែលលោកអ្នកគួរពេញចិត្ត ដោយគ្រាន់តែអូស ម្រាមដៃនៅ គែមទូរស័ព្ទ។ ចំណែកកម្មវិធី People edge ជួយធ្វើឲ្យទំនាក់ទំនង របស់យើងកាន់តែងាយស្រួល ។ ផ្នែកកោងនៃអេក្រង់ អ្នកប្រើប្រាស់អាចអូសម្រាមដៃនៅ លើគែមទូរស័ព្ទ ដើម្បីស្វែងរកលេខ ទូរស័ព្ទ ផ្ញើរសារ និងតេទូរស័ព្ទ បានភ្លាមៗតែម្តង។

Galaxy Note 5 ល្អឥតខ្ចោះ សម្រាប់អ្នកការប្រើប្រាស់កម្មវិធីច្រើនព្រមគ្នា

Galaxy Note 5 ក៏ជាការវិវត្តថ្មីនៃ Galaxy Note ដែលមានកញ្ចក់រាបស្មើ ងាយស្រួល ក្នុងការសរសេរ និងមានរាងកោង ងាយស្រួល កាន់ដោយប្រើដៃតែម្ខាង ពេលនិយាយទូរស័ព្ទ។ ជាមួយគ្នានេះ ផងដែរ ប៊ិក S Pen ថ្មីមានរាងមាំ និងមានតុល្យភាព ពេលកាន់ក្នុងដៃ ដែលងាយស្រួល សំរាប់សរសេរ និងអាចប្រើ បានច្រើនជាងមុន ។​ អ្នកគ្រាន់តែចុចក្បាលប៊ិក S Pen បន្តិចប៉ុណ្ណោះ វានឹងលោតចេញម កក្រៅហើយ អាចប្រើបានដោយងាយ។ អ្នកអាចកត់ត្រាព័ត៌មានផ្សេងៗ ដោយមិនចាំបាច់ ដោះសោរទូរស័ព្ទ របស់អ្នកផងដែរ។ មុខងាររបស់ Air Command ក៏កាន់តែមានភាពឆ្លាតវៃ និង ងាយស្រួលជាងមុន ដែលវាបង្ហាញចេញលើ អេក្រង់ភ្លាមនៅពេល អ្នកប្រើ S Pen ហើយអ្នកអាចសរសេរ អក្សរនៅលើ ឯកសារ PDF និងអាចថតចំលង អត្ថបទវែងពី គេហទំព័រ និង រូបភាពផ្សេងដោយប្រើ Scroll capture។

លក្ខណៈពិសេសចម្បងរបស់ទូរស័ព្ទដៃស៊េរី Galaxy នេះ

ទូរស័ព្ទ Galaxy S6 edge+ ហើយនិង Note 5 គឺជាទូរស័ព្ទ ដែលមានសមត្ថភាពខ្ពស់ សម្រាប់ការកម្សាន្ត មានអេក្រង់ច្បាស់ឥត ខ្ចោះប្រភេទ Quad HD Super AMOLED ទំហំ 5,7 អ៊ីញ ដែលមិនធ្លាប់ មានពីមុនមក។ ទូរស័ព្ទ Galaxy S6 edge+ ហើយនឹង Note 5 ភ្ជាប់មកនូវ 4K (UHD) ដែលអាចថត វីដេអូក្នុងការផ្សាយ បន្តផ្ទាល់ដែលអាចឲ្យយើងផ្សាយ វីដេអូ HD បន្តផ្ទាល់ពី ទូរស័ព្ទដៃបានភ្លាមៗ ដើម្បីឱ្យសាធារណៈជន មើលឃើញក្នុង YouTube ជាដើម។ អ្នកដែលទទួលបាន Link YouTube ពី Galaxy S6 edge+ ឫ Note 5 អាចមើលឃើញ ដោយផ្ទាល់តាមរយៈ ស្មាតហ្វូន ថែបប្លែត កុំព្យូទ័រ ឬក៏ស្មាត TV ដែលមានភ្ជាប់ YouTube ។

អ្នកប្រើប្រាស់ Galaxy S6 edge+ និង Note 5 នឹងទទួលបានអត្ថប្រយោជន៍ពី បចេ្ចកវិទ្យាឈាន មុខនៃប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យ របស់សាមសុង ដែលមានដូចជា Quick Launch (ចុចពីរដងទៅ លើប៊ូតុង Home ដើម្បីធ្វើ ការថតនៅក្នុងរយៈពេលតិច ជាងមួយវិនាទី*) Auto Real-time High Dynamic Range (HDR) ហើយនិង ការរក្សាលំនឹង Smart Optical Image Stabilization (OIS) ជាមួយនិង របកគំហើញ នៃបចេ្ចកវិទ្យាថ្មីៗ។

ទូរស័ព្ទ Galaxy S6 edge+ និង Galaxy Note5 បំពាក់បច្ចេកវិទ្យាទំនើប ចុងក្រោយ គេបង្អស់​ ក្នុងការសាកថ្មឆាប់ពេញទាំងប្រើ ខ្សែនិងឥតខ្សែ ។ វាមាន​ភាពងាយស្រួល បំផុតដោយគ្រាន់ តែដាក់នៅលើ បន្ទះសាកថ្ម ដើម្បីសាកជាការស្រេច។ ការសាកថ្មដោយ ប្រើឆ្នាំងសាក មានខ្សែ ទូរស័ព្ទទាំងពីរ​នេះ​ សាកពេញក្នុងរយៈពេល 90 នាទី និង 120 នាទី ជាមួយការសាក ថ្មឥតខ្សែ។

ការដាក់លក់ទូរស័ព្ទទំាងពីរជាផ្លូវការ អាស្រ័យលើក្រុមហ៊ុនជាដៃគូ និង ទីផ្សារតាម ប្រទេសនិមួយៗ ។ ទូរស័ព្ទទាំងពីរនឹង មានវត្តមាននៅ លើទីផ្សារពិភពលោក ចាប់ពីខែ សីហា ២០១៥ នេះតទៅ ជាមួយទំហំ ផ្ទុកទិន្នន័យ 32GB ឬ 64GB  និងមានពណ៌ជាច្រើនដូចជា ពណ៌គុជខ្យង, ពណ៌ត្បូងនិល, ពណ៌មាសផ្លាទីន និងពណ៌ប្រាក់ទីតាញ៉ូម។ 

សម្រាប់ព័ត៌មានលម្អិតអំពីលក្ខណៈពិសេស សូមចូលទៅកាន់៖ www.samsungmobilepress.comwww.samsung.com/galaxy.com

ដើម្បីមើលវីដេអូជាផ្លូវក្នុងការបង្ហាញណែនាំទូរស័ព្ទ Galaxy S6 edge+ សូមចុចនៅទីនេះ និងសម្រាប់ទូរស័ព្ទ Galaxy Note5 សូមចុចនៅទីនេះ

*ល្បឿនថតជាមធ្យម តាមការសាកល្បងដោយ ក្រុមហ៊ុនសាមសុង ។ រយៈពេលថតយូរ អាចប្រែប្រួលអាស្រ័យ លើស្ថានភាព ជាក់ស្តែងរបស់ទូរស័ព្ទ។




បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]