ភ្នំពេញ៖​ តារាសម្តែងស្រី បេនី យ៉ាំង ហាក់ដូចជា ធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីរូបថត អាក្រាត របស់នាង ត្រូវបានសារព័ត៌មាន ក្នុងស្រុកជាច្រើន ចុះផ្សាយឥតស្រាកស្រាន្ត កាលពីមួយរយៈពេល ចុងក្រោយនេះ ហើយក៏មានមតិជាច្រើន បានសរសើរ និងរិះគន់ ព្រមៗគ្នា ក្នុងពេលតែមួយ។

ខណៈព័ត៌មានទាំងនោះ មិនទាន់ស្ងប់ស្ងាត់ ស្រួលបួលផង ស្រាប់តែកាលពីថ្មីៗនេះ  រូបថតថ្មី បែបស៊ីអារម្មណ៍ ចំនួន ២សន្លឹក របស់កញ្ញា បេនី យ៉ាំង ត្រូវបានលេចធ្លាយ សារជាថ្មីម្តងទៀត។ រូបថតនោះដែរ គឺ តារាស្រីរូបស្រស់ បេនី យ៉ាំង បានថត ជាមួយលោក អេនឌី ដោយបានបង្ហាញ​កាយវិការអោបរឹត​ យ៉ាងស្និតស្នាលបំផុត។  

ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើន ក៏មានការភ្ញាក់ផ្អើល ជាថ្មីម្តងទៀត ដែលមិននឹកស្មានថា​ តារាស្រីរូបនេះ ហ៊ានបញ្ចេញភាពស៊ិចស៊ី ខ្លាំងដល់ម្លឹងទេ៕



រូបថតស៊ិចស៊ី របស់បេនីយ៉ាំង ជាមួយអេនឌី


ប្រភពរូបថត ៖ IG

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង