ទីបំផុតទៅ ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខបីពិភពលោក បានប្រកាសជាផ្លូវការ ពីតម្លៃរបស់ P8 និង P8lite ពណ៌មាស ដែលជា ស្មាតហ្វូន Flagship ប្រចាំឆ្នាំ 2015 របស់ខ្លួនហើយ។ តម្លៃជាផ្លូវការរបស់ P8 ពណ៌មាសគឺ $529  ចំណែក P8lite ពណ៌មាសគឺ $239 ដែលជាតម្លៃមួយទាប ជាង​តម្លៃនៅ​ទីផ្សារ​ ទីក្រុងហុងកុង និងទីក្រុងបាងកកប្រមាណ $50។


បើតាមគេហទំព័រហ្វេកប៊ុក Huawei Device Cambodia ស្មាតហ្វូន P8 ពណ៌មាស របស់ក្រុមហ៊ុន Huawei ដែលមានកល្ខណៈស្រដៀង គ្នាទៅនឹង​ P8 ពណ៌ផ្សេងៗ ប៉ុន្តែមានទំហំ  CPU ធំ 2.2GHz ទំហំ RAM 3GB និង ROM 64GB ចំណែក P8 lite ពណ៌មាស​ មិនមានអ្វីខុសគ្នាពី​ P8 lite ពណ៌ដទៃនោះទេ គ្រាន់តែពណ៌មាសនេះ មើលទៅហាក់ដូចជា កាលីបជាងពណ៌ផ្សេងៗ​​ បន្តិច។

លោក ល៉ីវ ស៊ីយ៉ាង ហៅ ជេ សុន នាយកផ្នែកលក់ស្មាតហ្វូន ​Huawei ប្រចាំប្រទេស​ កម្ពុជាបាន ឲ្យដឹ​ង​ថា P8 និង P8lite ពណ៌មាសទាំងពីរ ស៊េរី គឺជាស្មាតហ្វូន Flagship របស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ 2015 នេះ។ ហើយការចេញលក់ស្មាតហ្វូនពណ៌មាស ទាំងពីរស៊េរីនេះ គឺអមជាមួយនឹង ប្រូម៉ូសិនពិសេស។ លោក ជេ សុន បញ្ជាក់ថា សម្រាប់​រាល់​ការ​ជាវ P8 ពណ៌មាសមួយគ្រឿង ក្រុមហ៊ុន Huawei នឹងផ្ដល់ជូន​ស្រោម ទូរស័ព្ទ​អរីជីណល ឧបករណ៍​បំពង​សម្លេងឥតខ្សែស៊េរីថ្មី និង Free ស៊ីម Smart លេខល្អ ទឹកប្រាក់ $5 ក្នុងប្រព័ន្ធម្ដង និង $10 ក្រៅប្រព័ន្ធ ព្រម​ទាំង​អ៊ីនធើណេត 4GB ជារៀង រាល់ ខែចំនួន 12 ខែ។ ចំណែក P8lite ពណ៌​មាស​អតិថិជន​ ទទួល​បាន​ប្រូម៉ូសិន​ ដូចគ្នា គ្រាន់តែដក ឧបករណ៍​បំពង​ សម្លេង​ឥតខ្សែចេញ។

សម្រាប់ P8 ពណ៌មាសនេះ អតិថិជននឹងទទួលបានការជួសជុល VIP ដូចគ្នា ទៅនឹង P8 ពណ៌ដទៃដែរ។ ការជួសជុល VIP ដែលផ្ដល់ការជួសជុល ឲ្យអតិថិជនឲ្យហើយ ត្រឹមតែរយៈពេល មួយម៉ោង និង​ប្ដូរ​ម៉ាស៊ីន​​ថ្មីជូនអតិថិជនវិញ ក្នុងករណីទិញក្រោម មួយសប្ដាហ៍ ហើយមានបញ្ហា​មិន​ អាច​ជុស​ជួល​បាន​។

គួរបញ្ជាក់ថា ស្របពេលដែល​ P8 និង P8 lite ដែលមានលេខ 8 ជាលេខ ហុងស៊ុយ ជាគោលនេះ កំពុងតែទាក់ទាញ ប្រជាប្រិយភាពពីអ្នក ប្រើប្រាស់ ស្រាប់តែមានក្រុមហ៊ុន ទូរស័ព្ទមួយទៀតកូពី លេខ 8 ដែលជាលេខហុងស៊ុយនេះ ទៅធ្វើជាម៉ូដែល របស់ទូរស័ព្ទដែលជិត ចេញលក់របស់ខ្លួនភ្លាម ដែរតែម្ដង។





បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]