កូរ៉េ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai របស់ប្រទេសកូរ៉េ បានបញ្ចេញគំរូរថយន្ត សេរ៊ីថ្មីដ៏ទំនើប ដែលមានឈ្មោះថា «Hyundai Vision G Coupe»។

ការបញ្ចេញគំរូរថយន្ត ដ៏ទំនើបនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ជាមួយនឹង រូបរាងដ៏ស្រស់សង្ហា និងបំពាក់ដោយ គ្រឿងបរិក្ខាទំនើបៗ ទាន់សម័យ មិនចាញ់រថយន្តសេរ៊ីទំនើប ដទៃទៀតឡើយ។

ជាមួយគ្នានេះដែរ រថយន្តម៉ាក Hyundai Vision G Coupe នេះ អាចនឹងក្លាយជា ដៃគូប្រកួតប្រជែង ជាមួយនឹង រថយន្តសេរ៊ីទំនើបៗ ដទៃទៀត ដោយវាបានបំពាក់នូវ ម៉ាស៊ីន 5.0-liter V-8 ជាមួយនឹង កំលាំងសេះ 420-hp និងមានកំលាំងបង្វិលជុំ 383 lb។

យ៉ាងណាមិញ ចំពោះកាលបរិច្ឆេទ និងតម្លៃ នៃការបញ្ចេញលក់ រថយន្តសេរ៊ីទំនើបនេះ គេនៅមិនទាន់ដឹង នៅឡើយទេ ប៉ុន្តែរថយន្ត Hyundai Vision G Coupe នេះ កំពុងតែទាក់ទាញ ចំណាប់អារម្មណ៏ មនុស្សជាច្រើន ឲ្យបាក់ចិត្តស្រលាញ់ និងចង់បានរថយន្ត ប្រភេទនេះយ៉ាងខ្លាំង៕








ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]