ភ្នំពេញ ៖ បើនិយាយពីជំនឿ ប្រាកដណាស់ ប្រជាជនខ្មែរមួយ ចំនួននៅតែពពាក់ពពួននាំគ្នាជឿតៗគ្នា ជាក់ស្តែង ថ្មីៗនេះ ប្រជាពលរដ្ឋនាំគ្នាមកពីខេត្តផ្សេងៗមកលាបម្ស៉ៅលើដើមឈើបាក់មួយដើម ក្រែងលោមានសំណាង លេចចេញលេខឆ្នោត ដែលស្ថិតនៅក្នុងឃុំអូរតោប៉ោង ស្រុកបាកាន ខេត្តពោធិសាត់។

ជាការពិតជំនឿ គ្មានអ្នកណាម្នាក់ហាមឃាត់ ឬខុសច្បាប់នោះទេ វាជាសិទ្ធិសេរីភាព ក៏ប៉ុន្តែការមានជំនឿតៗ គ្នាពពាក់ពពួនដោយជឿលើអ្វីមួយដែលវាមិនអាចទៅរួច និងដោយគ្មានការគិតពិចារណនោះ ប្រាកដណាស់ គ្មានលទ្ធផលល្អដុំកំភួន និងមានបានជារៀងរហូតនោះទេ លើកលែងតែយើងខិតខំប្រឹងប្រែងដោយខ្លួនឯង។
នាពេលកន្លងមក ក៏ដូចសព្វថ្ងៃ ក្នុងបញ្ហាចាស់នេះ ប៉ុន្តែរឿងរ៉ាវនៅតែកើតថ្មីៗនោះ គេនៅតែឃើញមាន ប្រជាពលរដ្ឋខ្មែរជឿលើជំនឿផ្សេងៗគ្នា តួយ៉ាងផឹកទឹកនោមគោព្យាបាលជំងឺ ជឿលើគ្រូស្តោះផ្លុំព្យាបាលជំងឺ និងជឿលើគ្រូមន្តអាគម មន្តស្នេហ៍រហូតខូចខ្លួនប្រាណជាមួយគ្រូនោះជាដើម។ ឧទាហរណ៍ថ្មីនេះៗ មាន ប្រជាពលរដ្ឋនាំគ្នាផ្អើលទៅយកម្ស៉ៅស មកលាបដើមឈើផ្តិតយកលេខឆ្នោតនៅឃុំអូរតោប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ដោយនាំគ្នាអុជធូបបុណ្យស្រន់ជាដើម។

លោក យិន មិន ក្រុមប្រឹក្សាឃុំអូរតាប៉ាង បានឲ្យដឹងថា ប្រាកដជាមានប្រជាពលរដ្ឋផ្អើល ទៅមើលដើមឈើ នោះមែន។ ដើមឈើនោះ មានប្រវែង១៣ម៉ែត្រ ដែលត្រូវបានប្រជាពលរដ្ឋស្រង់បាន នៅក្នុងត្រពាំង ដោយ គ្រួសារមួយកាលពីថ្មីៗនេះ ដោយអះអាងថាដើមឈើនេះបានផ្តល់លេខឆ្នោត និងសក្តិសិទ្ធិក្នុងការព្យាបាលជំងឺ។ ប្រជាពលរដ្ឋជាច្រើនរយនាក់នាំគ្នាពពាក់ពពួនអុជធូប សែនមាន់ស្ងោរ សុំព្យាបាលជំងឺផ្សេងៗ។ ជាងនេះ ទៀតសោតពួកគេជឿតៗគ្នាយកម្យ៉ៅ បាចលើដើមឈឺហើយយកបាតដៃផ្តិតក្រែងលោមានលេចចេញ លេខ ឆ្នោត សំណាង និងនាំគ្នាផឹកទឹកត្រពាំងក្បែរនោះដើម្បីព្យាបាលរោគទៀតផង។

តាមការឃើញជាក់ស្តែង ការព្យាបាលជំងឺជាសះស្បើយទៅបាន មានតែគ្រូពេទ្យទាំង សម័យ ទាំងបុរាណ ដែល មានជំនាញច្បាស់លាស់ ក្រៅពីនេះអាចជាបានដែរ តែវាស្ថិតនៅក្នុងករណីចៃដន្យប៉ុណ្ណោះ។

ចំពោះអ្នកដែលមានជីវភាពធូរធា ជោគជ័យវិញ លុះត្រាតែអ្នកនោះ ខិតខំ គិតគូរ ព្យាយាម តស៊ូប្រកបមុខរបរ ឬធ្វើការងារប៉ុណ្ណោះ ជាក់ស្តែងមិនដែលឃើញអ្នកមាន ឬសេដ្ឋី មហាសេដ្ឋីណា មានបានដោយសារការបុន ស្រន់តាមជំនឿផ្សេងៗនោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ សុក្រ វិច្ឆិកា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]